Connect with us

កីឡា

ក្លិប​ប្រដាល់​គុន​ខ្មែរ​មួយ​នៅ​ព្រះ​សីហនុ​ កម្ពស់​ ៥ ជាន់ គ្រោង​ចំណាយ ៣ លាន​ដុល្លារ​

បានផុស

នៅ

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ប្រកាស​ពី​ការ​ក្លិប​ប្រដាល់​គុន​ខ្មែរ​មួយ​ឈ្មោះ CN19 នៅ​ខេត្ត​ព្រះ​សីហនុ ​គ្រោង​​ចំណាយ​​ដើម​ទុន​​ប្រមាណ ៣ លាន​ដុល្លារ​អាមេរិក​ដើម្បី​សាង​សង់​កម្រិត​ស្តង់ដា​អន្តរជាតិ។

លោក ខូវ ឆាយ និង លោក Tao
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ ២០២៥ លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ និង​ភាក្សា​ជា​មួយ​លោក Tao ​ជាជន​ជាតិ​ចិន​​ជា​អ្នក​កសាង​ក្លិប​ប្រដាល់​គុន​ខ្មែរ CN19។ ក្លិប​នេះ​​នឹង​ត្រូវ​កសាង​​ជា​​​កន្លែង​ហ្វឹក​ហាត់ និង​សង្វៀន​​​ប្រកួត​ដែល​មាន​កម្រិត​ស្តង់​ដា​អន្តរជាតិ​។ តាម​ការគ្រោង​ទុកគឺ កសាង​នៅ​លើ​ផ្ទៃ​ដី​ទំហំ ៥០០០​ម៉ែត្រ​ការ៉េ កម្ពស់ ៥ ជាន់ ដែល​គ្រោង​ចំណាយ​ទុន​​ប្រមាណ ៣ លាន​ដុល្លារ​អាមេរិក។

ក្លិប CN19

គោល​បំណង​ដៅ​សំខាន់​នៃ​ក្លិប​ប្រដាល់​នេះ​គឺ​ជា​កន្លែង​បណ្តុះ​បណ្តាល​កីឡាករ កីឡាការិនី​ប្រដាល់ និង​ជា​កន្លែង​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​ធំ​ៗ​កម្រិត​អន្តរជាតិ​ដើម្បី​ជំរុញ​ឲ្យ​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ​កាន់​តែ​រីក​ចម្រើន​លើ​ឆាក​អន្តរជាតិ។ ម្យ៉ាង​វិញ​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​នៅ​ទី​ក្រុង​ព្រះ​សីហនុ ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល។

ភាគី​ចិន ចាប់​ដៃ​ សហព័ន្ធ​គុន​ខ្មែរ បង្កើត​វិទ្យាស្ថានគុន​ខ្មែរ

បច្ចុប្បន្ន​ ក្លិប​ប្រដាល់​លក្ខណៈ​ប្រពៃណី​ជា​ច្រើន​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​ក្លិប​ប្រដាល់​ស្តង់​ដា​ដែល​មាន​ទី​កន្លែង​ហ្វឹក​ហាត់​ធំ​ទូលាយ សម្ភារ​ហ្វឹក​ហាត់​ទំនើប និងកន្លែង​ស្នាក់​នៅច្បាស់​លាស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​វិនិយោគ​ចិន​កាន់​តែ​ច្រើនបាន​មក​បង្កើត​ក្លិប​ប្រដាល់​គុន​ខ្មែរ និង​វិទ្យាស្ថាន​គុន​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្លិប​ប្រដាល់​គុន​ខ្មែរ​នៅ​ប្រទេស​ចិន

បន្ថែម​លើ​នេះ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​កំពុង​សហការ​ជា​មួយ​សង្វៀន​ប្រដាល់​ជា​ច្រើន​នៅ​​ប្រទេស​ចិន​​ដើម្បី​បង្កើត​ក្លិប​ប្រដាល់​គុន​ខ្មែរ និង​រៀបចំ​ព្រឹត្តិការណ៍​គុន​ខ្មែរ​នៅ​ប្រទេស​ចិន។ ជាក់​ស្តែង​កាល​ពី​ខែកក្កដា ឆ្នាំ ២០២៥ មាន​ព្រឹត្តិការណ៍​គុន​ខ្មែរ​នៅ​ប្រទេស​ចិន ហើយ​នៅ​សប្តាហ៍​ទី​២ ​នៃ​កញ្ញា ឆ្នាំ២០២៥ ក៏​​មាន​ព្រឹត្តិការណ៍​គុន​ខ្មែរ​ទៅ​ប្រកួត​នៅ​ប្រទេស​ចិន​ថែម​ទៀត៕

ក្រុម​កីឡាករ កីឡាការិនី​គុន​ខ្មែរ​ប្រកួត​នៅ​ចិន

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម