ព័ត៌មានអន្ដរជាតិ
Boonsin Padklang៖ យោធាមិនធ្វើរដ្ឋប្រហារឡើយ ព្រោះកងទ័ពជាទាហានអាជីព មិនលូកលាន់នយោបាយ
ក្រោយមានពាក្យចចាមអារ៉ាមអំពីការធ្វើរដ្ឋប្រហារក្នុងប្រទេសថៃស្របពេលនយោបាយកំពុងច្របូកច្របល់ មេភូមិភាគ២ Boonsin Padklang បានបញ្ជាក់យ៉ាងច្បាស់ថា យោធានឹងមិនធ្វើរដ្ឋប្រហារឡើយ។ នេះបើតាមការផ្សាយរបស់ Khaosod នៅថ្ងៃអង្គារទី២ខែកញ្ញាឆ្នាំ២០២៥។

ថ្លែងនៅឯសាកលវិទ្យាល័យ Thammasat, លោក Boonsin និយាយថា កងទ័ពនឹងមិនធ្វើរដ្ឋប្រហារទេ ដោយទុកឲ្យយន្តការនយោបាយជាអ្នកគ្រប់គ្រងចុះ ហើយលោកសុំមិនជ្រៀតជ្រែកក្នុងនិន្នាការនយោបាយ ឡើយ កងទ័ពនៅតែរក្សាជំហរជាទាហានអាជីព។
ទន្ទឹមនោះ មេភូមិភាគ២រូបនេះ ជំរុញឲ្យនាយករដ្ឋមន្ត្រីថ្មី មកជួយដោះស្រាយបញ្ហាមួយចំនួនជាមុនសិនក្នុងរយៈពេល៣-៤ខែនេះ។
សូមជម្រាបថា មានពាក្យចចាមអារ៉ាមនិងការរំពឹងទុកជាច្រើនអំពីលទ្ធភាពនៃការធ្វើរដ្ឋប្រហារយោធាឡើនៅក្នុងប្រទេសថៃ បន្ទាប់ពីមានព្រឹត្តិការណ៍នយោបាយថ្មីៗដែលទាក់ទងនឹងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងគណបក្ស ភឿថៃ។

ប្រទេសថៃមានប្រវត្តិយូរលង់ក្នុងការធ្វើរដ្ឋប្រហារយោធា ដែលកើតឡើងរាប់សិបដងរួចមកហើយ។ ដោយសារតែបទពិសោធន៍នេះ ប្រជាជនតែងគិតថា កងទ័ពអាចនឹងចេញមុខអន្តរាគមន៍ នៅពេលស្ថានការណ៍នយោបាយមិនប្រក្រតី។
សូមជម្រាបថា ថៃមានការធ្វើរដ្ឋប្រហារប្រហែល ២០លើក ក្នុងនោះ ១៣លើកជោគជ័យ ប៉ុន្តែ៣លើកទៀត ត្រូវបរាជ័យ។
រដ្ឋប្រហារយោធាចុងក្រោយបង្អស់ក្នុងប្រទេសថៃ បានកើតឡើងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៤ ដឹកនាំដោយលោក Prayut Chan-o-cha។ រដ្ឋប្រហារនេះត្រូវគេស្គាល់ថាជា «រដ្ឋប្រហារដោយក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្ដាប់ធ្នាប់ (NCPO)»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេភូមិភាគ២ ថា ការដកតំណែង ផែថងថាន មិនប៉ះពាល់ដល់កងទ័ពនៅព្រំដែនទេ
-
សន្តិសុខសង្គម៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


