សេដ្ឋកិច្ច
តម្លៃមាសបំបែកកំណត់ត្រាថ្មីខ្ពស់បំផុតជាង ៤ ២៦០ ដុល្លារ មួយតម្លឹង
តម្លៃមាសបានបំបែកកំណត់ត្រាថ្មីខ្ពស់បំផុតដល់ ៤ ២៦៣ ដុល្លារ ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃពុធនេះ ដោយសារតែព័ត៌មាននៃការត្រៀមកាត់បន្ថយអត្រាការប្រាក់នៅសហរដ្ឋអាមេរិក និងស្ថានភាពសង្គ្រាមពិភពលោកនៅតែបន្ត។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បាន ប្រាប់ឱ្យដឹងថា តម្លៃមាសនឹងបន្តកើនឡើងដល់ជាង ៤៥០០ ដុល្លារ ក្នុងមួយតម្លឹង ដោយសារតែវិនិយោគគិន និងធនាគារធំៗ បានដឹងព័ត៌ មាននៃការដែលអាមេរិកត្រៀមទម្លាក់អត្រាការប្រាក់នៅថ្ងៃទី ១៧ ខែកញ្ញានេះ ពួកគាត់ចាប់ផ្ដើមដកលុយចេញពីការសន្សំយកការប្រាក់ ឬការប្រើលុយដុល្លារយកផលចំណេញ យកទៅទិញលើតម្លៃហាងឆេងមាស។
លោក ឡុង សំណាង បញ្ជាក់ថា៖ «ដោយសារពួកគាត់គិតថា អត្រាការប្រាក់នឹងកាត់បន្ថយ ហើយលុយដុល្លារត្រូវតែធ្លាក់ចុះ អញ្ចឹងពួកគាត់ធ្វើសកម្មភាពមុន ឥទ្ធិពលនេះ គឺជាឥទ្ធិពលអត្រាការប្រាក់ ហើយក្នុងឆ្នាំនេះ ការកាត់បន្ថយអត្រាការប្រាក់រហូតដល់ ៣ ដង អញ្ចឹងវានៅបន្តទៀត»។

លោក ឡុង សំណាង បានបញ្ជាក់ថា វិនិយោគិនជាច្រើនមើលឃើញថា ការប្រជុំត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុក្រែន មិនអាចកើតមានឡើងនោះទេ ខណៈសន្ទុះការវាយប្រហាររវាងរុស្ស៊ី-អ៊ុយក្រែននៅតែបន្តកើនមាន ដែលធ្វើឱ្យតម្លៃមាសនៅតែបន្តកើនឡើង។
គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២៥ តម្លៃមាសកំពុងជួញដូរក្នុងតម្លៃ ៤ ២៦៣ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងឆេងមាសក្នុងស្រុកតាមបណ្ដាហាងនានានៅរាជធានីភ្នំពេញលក់ចេញក្នុងតម្លៃ ៤២៦ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


