ជីវិតកម្សាន្ដ
តារារ៉េប Cardi B រួចទោសពីកាវាយប្រហារ លើនារីម្នាក់ តាមយាយីកាលពី៧ឆ្នាំមុន
តារារ៉េប Cardi B ត្រូវបានជម្រះពីការវាយប្រហារដោយគណៈវិនិច្ឆ័យនៅទីក្រុង Los Angeles បន្ទាប់ពីនារីម្នាក់បានប្តឹងទាមទារសំណង ២៤ លានដុល្លារ ក្នុងការវាយប្រហារដោយក្រចកដៃ។ យ៉ាងណា គណៈវិនិច្ឆ័យក្នុងទីក្រុងបានច្រានចោលការអះអាងរបស់ដើមបណ្តឹងឈ្មោះ Emani Ellis ដែលធ្វើការជាសន្តិសុខក្នុងអគារមន្ទីពេទ្យមួយកន្លែង។

នាង Emani Ellis ដែលជាជនជាតិស្បែកខ្មៅ បានអះអាងថា Cardi B បានស្រែកជេរប្រមាថ ស្ដោះទឹកមាត់ដាក់នាង និងកោសក្រចកដៃវែងៗលើមុខអំឡុងពេលមានជម្លោះ។ ប៉ុន្តែ តារារ៉េបវ័យ៣២ឆ្នាំបានប្រាប់តុលាការវិញថា Ellis បានចូលទៅជិតនាងពេក ហើយព្យាយាមថតនាងតាមទូរស័ព្ទ ពេលចូលនាងទៅបន្ទប់របស់វេជ្ជបណ្ឌិតដើម្បីពិនិត្យផ្ទៃពោះ។
ក្រោយមក Cardi B បានទទួលស្គាល់នៅតុលាការថា នាងនិង Ellis ពិតជាមានជម្លោះរហូតដល់ស្រែកជេរប្រមាថគ្នាពិតមែន។ ប៉ុន្តែនាងបដិសេធថា មិនដែលប៉ះអ្នកយាម ឬស្ដោះទឹកមាត់ដាក់ដើមចោទទេ។
មេធាវីរបស់នាងបានប្រាប់តុលាការថា នៅពេលនោះ (Cardi B) មានផ្ទៃពោះប្រហែល ៤ខែជាមួយកូនដំបូង ហើយបានយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីរក្សាការមានផ្ទៃពោះជាឯកជន និងឆ្ងាយពីការត្រួតពិនិត្យរបស់កាសែតនិងអ្នករិះគន់។តែ Ellis បានព្យាយាមបំភិតបំភ័យលើតារារ៉េប។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយការសម្រេចសាលក្រម Cardi B បាននិយាយថា «ខ្ញុំធ្វើការពេញមួយថ្ងៃ ខ្ញុំខំធ្វើការដើម្បីលុយ ដើម្បីកូនៗរបស់ខ្ញុំ ដើម្បីមនុស្សដែលខ្ញុំមើលថែ។ ដូច្នេះអ្នកមិនដែលគិតថាអ្នកនឹងប្តឹងខ្ញុំទេ ហើយខ្ញុំនឹងដោះស្រាយវាឲ្យចប់។ តារាស្រីរូបនេះថែមទាំងបញ្ចាក់ច្បាស់ៗទៀតថា ខ្ញុំមិនដែលវាយប្រហារ Ellis ទេ ខ្ញុំហ៊ានស្បត់បើបំពាន»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនព្រួយបារម្ភសុខភាព Park Min Young ក្រោយបង្ហាញខ្លួន ក្នុងសភាពស្គមស្គាំងខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


