Connect with us

ជីវិតកម្សាន្ដ

ដំណេីរថ្មេីរជេីងពីភ្នំពេញ ទៅសៀមរាប ​ក្នុងបេសកកម្មរៃអង្គាសថវិកាជួយកុមារនិងជនពិការ ​ចាប់ផ្តើមពីស្អែកនេះ

បានផុស

នៅ

ថ្មីៗនេះ បវរកញ្ញាកម្ពុជាកញ្ញា កុយ​ អេនណា​ បានប្រកាសរៀបចំនូវព្រឹត្តិការណ៍ “ធ្វេីដំណេីរថ្មេីរជេីងពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប” ​ក្នុងគោលបំណងដេីម្បីរៃអង្គាសថវិកាជួយកុមារ​ និងជនពិការ​ក្នុងមណ្ឌលខ្វះខាតនៅកម្ពុជា ដោយនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ ព្រឹត្តិការណ៍នេះ ក្រៅពីការរៃអង្គាសថវិកាជួយកុមារ ​និងជនពិការ​ក្នុងមណ្ឌលខ្វះខាតនោះ ក៏ផ្សារភ្ជាប់នូវការផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់ដែលឆ្លងកាត់ ពីខេត្តមួយទៅកាន់ខេត្តមួយផងដែរ។

កុយ អេនណា បញ្ជាក់ថា សម្រាប់មូលនិធិ និងថវិកាដែលប្រមូលបានពីសប្បុរសជន ខ្លួននឹងយកទៅជួយឧបត្ថម្ភនៅតាមមណ្ឌលកុមារកំព្រា និងជនពិការដែលជួបការខ្វះខាត ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ក្នុងព្រឹត្តិការណ៍នេះដែរ សប្បុរសជនទាំងអស់អាចចូលរួមគាំទ្រក្នុងគម្រោងរបស់ខ្លួន បានចាប់ពីថ្ងៃដែលចេញដំណើរពីថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២៥ រហូតដល់ថ្ងៃបញ្ចប់គោលដៅ នៅខេត្តសៀមរាប។

ជាមួយគ្នានេះដែរ កញ្ញា កុយ អេនណា ក៏បានអំពាវនាវបើកទទួលការសហការឧបត្ថម្ភចំពោះបណ្តាក្រុមហ៊ុនដែលមានបំណងចង់ចូលរួមគាំទ្រនៅក្នុងបេសកកម្មរបស់ខ្លួន អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ដោយកញ្ញាទទួលដោយស្ម័គ្រចិត្ត មិនថាថវិការឧបត្ថម្ភ ឬជាកន្លែងស្នាក់នៅអាហារដ្ឋាន (នៅតាមទីតាំងគោលដៅ ដែលនាងនឹងត្រូវសម្រាករហូតដល់ខេត្តសៀមរាប) ឬសម្ភារៈជំនួយដល់ការធ្វើដំណើរជាដើម៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម