ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមខ្លួនទទួលព្យុះ ៣ទៀតក្នុងខែនេះ ខណៈថៃ ក៏រងឥទ្ធិពល
ប្រទេសវៀតណាម បានប្រកាសពីការកកើតព្យុះចំនួន៣ទៀតក្នុងសមុទ្រចិនខាងត្បូង ដែលនឹងវាយប្រហារខ្លួនក្នុងខែកញ្ញានេះ ហើយប្រទេសថៃ ក៏នឹងរងឥទ្ធិពលផងដែរ។

តាមការផ្សាយរបស់ Tuoi Tre នៅថ្ងៃពុធទី៣, ក្នុងចំណោមព្យុះទាំង៣ អាចមានមួយ ឡើងមកដល់ដីគោករួចវាយប្រហារខ្លាំង ជាពិសេសប៉ះចំតំបន់ដីសណ្តភាគខាងជើង ចាប់ពីខេត្ត Thanh Hoa ដល់ Gia Lai។
មជ្ឈមណ្ឌលឧតុនិយមជាតិ បានឲ្យដឹងថា ដោយសារការព្យាករឃើញថា ព្យុះទាំងនេះអាចមានឥទ្ធិពលខ្លាំងនោះ អាជ្ញាធរបានព្រមានពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីបាតុភូតធម្មជាតិដូចជាភ្លៀង ផ្គររន្ទះ ទឹកជំនន់ បំណាក់ដី និងខ្យល់កន្ត្រាក់ ដោយមិនមែនតែនៅតំបន់ភាគខាងជើងទេ ពលរដ្ឋនៅតំបន់កណ្តាលនិងវាលទំនាបក៏ត្រូវការពារខ្លួនដូចគ្នា។

ព្យុះថ្មីនេះ ក៏នឹងជះឥទ្ធិពលដល់ថៃដែរ ទោះមិនធ្ងន់ធ្ងរប៉ុន្តែវាអាចបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រាក់ ព្រមទាំងបាតុភូតផ្គររន្ទះ ខណៈប្រទេសនេះ នៅមិនទាន់ធូរស្រាលទេ ពីគ្រោះទឹកជំនន់និងបំណាក់ដីធ្ងន់ធ្ងរ ដែលបណ្តាលមកពីឥទ្ធិពលព្យុះកាជិគី និងណងហ្វា។
សូមជម្រាបថា កាជិគី ដែលជាព្យុះទី៥ វាយប្រហារវៀតណាមក្នុងឆ្នាំនេះ បានបង្កការខូចខាតយ៉ាងធំធេងនៅខេត្ត Ha Tinh និង Nghe An ដោយក្នុងនោះផ្ទះប្រហែល ៣០ ០០០ ខ្នងបានរបើកដំបូល និងដើមឈើប្រមាណ ១៦០,០០០ ដើមត្រូវដួលរលំ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២០ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


