កីឡា
ក្រោយស្មើ កម្ពុជា គ្រូអូម៉ង់ ខឹងសម្បាយ៉ាងខ្លាំងចំពោះស្នងការប្រកួត
គ្រូបង្គោលរបស់ក្រុមជម្រើសជាតិ អូម៉ង់ អាយុក្រោម ២៣ ឆ្នាំ លោក Badar Al-Maimani បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងចំពោះស្នងការប្រកួត ដែលអនុញ្ញាតឱ្យការប្រកួតវគ្គជម្រុះពូល G ពាន AFC U23 Asian Cup ទល់នឹងក្រុមជម្រើសជាតិ កម្ពុជា នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២៥ ដំណើរការទាំងមានភ្លៀងខ្លាំង និងទឹកដក់ជោកជាំនៅលើទីលាន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយការប្រកួត លោក Badar Al-Maimani និយាយទាំងមិនសប្បាយចិត្តថា៖ «ខ្ញុំអត់សប្បាយចិត្តជាមួយអាកាសធាតុទេ។ ខ្ញុំអត់សប្បាយចិត្តជាមួយស្នងការប្រកួតទេ ដែលគាត់នៅតែឱ្យលេង ទាំងដែលទីលានពោរពេញដោយទឹកដក់ និងភ្លៀងខ្លាំងបែបនេះ។ បើនៅក្រៅវិញ ខ្ញុំគិតថា ប្រហែលជាគេមិនឱ្យលេងនោះទេ ប៉ុន្តែស្នងការនៅតែឱ្យលេង»។
លោក Badar Al-Maimani មិនសប្បាយចិត្តនឹងលទ្ធផលស្មើគ្នាជាមួយនឹងក្រុមជម្រើសជាតិ កម្ពុជា កាលពីយប់មិញឡើយ។ អ្វីដែលលោកមិនពេញចិត្តថែមទៀតនោះ គឺទៅលើស្នងការរៀបចំការប្រកួត ដែលអនុញ្ញាតឱ្យការប្រកួតនេះ ប្រព្រឹត្តទៅទាំងមានភ្លៀង និងទឹកដក់នៅលើទីលាន។ លោកថា បើនៅប្រទេសផ្សេងវិញ ចំពោះស្ថានភាពអាកាសធាតុ និងទីលានដូចយប់មិញនេះ គឺគេនឹងមិនអនុញ្ញាតឱ្យលេងនោះទេ។

គួរបញ្ជាក់ជាថ្មី ថា ការប្រកួតរវាង អូម៉ង់ និង កម្ពុជា បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០។ បច្ចុប្បន្នក្រុម អូម៉ង់ កំពុងឈរនៅលេខ ៣ ក្នុងពូល G។ ចំណែក កម្ពុជា ឈរលេខ ២, ក្រុមអ៉ីរ៉ាក់ ឈរនៅកំពូលតារាង ខណៈប៉ាគីស្ថាន ស្ថិតនៅបាតតារាង៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


