កីឡា
គ្រូអ៊ីរ៉ាក់ និង ប៉ាគីស្ថាន អរគុណចំពោះកម្ពុជាទទួលបដិសណ្ឋារកិច្ចក្រុមយ៉ាងល្អ
គ្រូបង្វឹកក្រុមបាល់ទាត់ប៉ាគីស្ថាន និង អ៉ីរ៉ាក់ បានថ្លែងអំណរគុណដល់ម្ចាស់ផ្ទះកម្ពុជា សម្រាប់បដិសណ្ឋារកិច្ចដល់ក្រុមលោកបានយ៉ាងល្អរយៈពេលប៉ុន្មានថ្ងៃនៃការប្រកួតជម្រុះ AFC Asian Cup 2026 នៅកម្ពុជា។

គ្រូរបស់អ៉ីរ៉ាក់
ក្រោយចុងបញ្ចប់នៃសន្និសីទសារព័ត៌មានយប់មិញនេះគ្រូបង្វឹករបស់ក្រុមបាល់ទាត់អ៉ីរ៉ាក់ លោក Emad Mohammed បានថ្លែងអំណរគុណដល់ម្ចាស់ផ្ទះកម្ពុជាដែលបានទទួលបដិសណ្ឋារកិច្ចក្រុមលោកបានយ៉ាងល្អ។ ការទទួលស្វាគមន និងអ្នកគាំទ្ររបស់កម្ពុជាពិតជាផ្ដល់ភាពកក់ក្ដៅដល់ក្រុមរបស់លោក ហើយសង្ឃឹមថា នឹងបានមកកម្ពុជាជាថ្មីទៀតនៅការប្រកួតក្រោយៗ។

ទិដ្ឋភាពក្រោយបញ្ចប់ការប្រកួត
ចំណែកខាងក្រុមប៉ាគីស្ថាន វិញក៏បានឆ្លើយតបជាមួយសំនួររបស់ កម្ពុជាថ្មី តើអ្នកយល់យ៉ាងណាចំពោះការរៀបចំការប្រកួតរបស់ប្រទេសកម្ពុជាប៉ុន្មានថ្ងៃនេះ? ពួកគេឆ្លើយយ៉ាងរីករាយថា ម្ចាស់ផ្ទះកម្ពុជាគឺពិតជារៀបចំបានល្អ។ ពិសេសនោះគឺបដិសណ្ឋារកិច្ចដល់ក្រុមភ្ញៀវមិនមានចោទជាបញ្ហាអ្វីនោះទេ។ ទាំងការទទួលចេញពីព្រលានយន្តហោះ និងការស្នាក់នៅសណ្ឋាគារគឺកម្ពុជាធ្វើបានល្អ។

គ្រូខាងប៉ាគីស្ថាន
បញ្ជាក់ដែរថា ការប្រកួតជម្រុះចុងក្រោយក្នុងពូល G នៃដំណើរឆ្ពោះទៅការប្រកួតពានរង្វាន់ AFC Asian Cup 2026 កន្លងទៅនេះគឺកម្ពុជាជាម្ចាស់ផ្ទះទទួលស្វាគមនប្រទេសទាំង ៣មកប្រកួតរួមមាន ប៉ាគីស្ថាន អ៉ីរ៉ាក់ និងអូម៉ង់។ ការប្រកួតជាផ្លូវការចាប់ពីថ្ងៃទី៣ ខែកញ្ញា ២០២៥ បានបិទបញ្ចប់ហើយកាលពីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយក្រុមនីមួយៗប្រកួតបាន ៣ប្រកួតរួចមក៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


