ព័ត៌មានជាតិ
ផ្លូវលេខ៧៨-៥ មួយខ្សែ ត្រូវបានចុះត្រួតពិនិត្យ និងណែនាំអាជ្ញាធរមូលដ្ឋានឲ្យពង្រឹងនិងទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងស្រុកតាវែង
លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ អមដំណើរដោយអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជួសជុលកំណាត់ផ្លូវលេខ៧៨-៥ មានប្រវែង៨គីឡូម៉ែត្រ ទទឹង៧ ម៉ែត្រ ចាប់ពីត្រង់ចំណុចភ្នំវែង ចន្លោះពីស្រុកអូរជុំ និងស្រុកតាវែង ហើយផ្លូវមួយខ្សែនេះចាប់ផ្តើមជួសជុលនៅដើមខែមីនា គ្រោងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។
នាឱកាសនេះដែរលោក ថង សាវុន បានចាត់ទុកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពានជាសរសៃឈាមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការដឹកជញ្ជូនកសិផលផ្សេងៗ ដែលប្រមូលផលបានទៅកាន់ទីផ្សារ ក៏ដូចជាភាពងាយស្រួល ក្នុងការដឹក សម្ភារឧបភោគ បរិភោគ សម្ភារសំណង់ សម្រាប់ផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ដើម្បីដំណើរការជួសជុលផ្លូវនេះឲ្យទទួលបានជោគជ័យ លោកអភិបាលខេត្តសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយសហការ កុំដឹកជញ្ជូនក្រួស ថ្ម ខ្សាច់ ដោយគ្មានការវេចខ្ចប់ឲ្យបានត្រឹមត្រូវ និងជាពិសេសលើសទម្ងន់។


អាជ្ញាធរដែនដី មេត្តាត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួលរាល់បញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូន។ ទាក់ទងនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ លោកអភិបាលខេត្ត បានសំណូមពរដ៏ទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរលើដងផ្លូវ សូមមេត្តាយោគយល់ អព្យាស្រ័យយោគយល់គ្នា គោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីធានា ការពារ អាយុជីវិត ក្នុងពេលធ្វើដំណើរ បើកបររថយន្តត្រូវពាក់ខ្សែក្រវាត់ បើកម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងបើកបរ មិនលើសល្បឿនកំណត់បើពុំនោះទេបងប្អូននឹងត្រូវទទួលការផាកពិន័យ។



ឆ្លើយតបនឹងសភាពការណ៍នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងមានការឆ្លងរាតត្បាត នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ លោក ថង សាវុន បានអញ្ជើញចុះដល់ផ្សារទីរួមស្រុកតាវែង ដើម្បីជំរុញឲ្យអាជ្ញាធរស្រុក ពង្រឹងវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយលោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅស្រុកតាវែងទាំងអស់ បន្តការថែរក្សាការពារខ្លួន ហើយបើមិនមានការចាំបាច់ទេ សូមកុំធ្វើដំណើរទៅខេត្តផ្សេង ពីព្រោះខេត្តមួយចំនួនកំពុងមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍។ យើងត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការ ៣កុំ ៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ៕
អត្ថបទ៖ វុទ្ធឦសាន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%



