ព័ត៌មានជាតិ
យន្តហោះឯកជនរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ឆ្ពោះទៅឌូបៃ
សេចក្តីរាយការណ៍របស់សារព័ត៌មានថៃ ខាវស៊ុត បានឲ្យដឹងថា យន្តហោះឯកជន ដែលត្រូវបានដាក់សញ្ញាសម្គាល់ក្រហម របស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ ត្រូវបានបង្វែរទិស បន្ទាប់ពីការហោះហើរចាកចេញពីដែនអាកាសថៃ នៅភាគខាងត្បូងឆ្ងាយពីដែនអាកាសប្រទេសថៃ ហើយបានប្តូរទិសទៅខាងជើងកាត់តាមដែនអាកាសម៉ាឡេស៊ី ហើយឥឡូវនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌា និងអាចទៅឌូបៃ ជាកន្លែងដែលលោកមាននិវេសនដ្ឋាននៅទីនោះ។

តាមជើងហោះហើរនេះ លោកថាក់ស៊ីន នឹងមិនទៅកាន់ប្រទេសសិង្ហបុរីដូចដែលប៉ូលិសអន្តោប្រវេសន៍ថៃបានប្រាប់ដល់សារព័ត៌មានទេ ហើយឥឡូវនេះវាមិនច្បាស់ទេថាតើ លោក ថាក់ស៊ីនពិតជានឹងត្រឡប់ទៅប្រទេសថៃវិញ នៅថ្ងៃទី ៩ខែកញ្ញាដើម្បីប្រឈមមុខនឹងសាលក្រមរបស់តុលាការលើការឃុំខ្លួននៅមន្ទីរពេទ្យឬយ៉ាងណា។
ប៉ូលិសអន្តោប្រវេសន៍ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងការចាកចេញរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ពីព្រះរាជាណាចក្រថៃ ថា លោកមិនមានជាប់បម្រាមត្រូវហាមឃាត់ការធ្វើដំណើរ ទៅក្រៅប្រទេសទៀតឡើយ បន្ទាប់ពីរួចទោស ពីបទប្រមាថព្រចេស្តាមហាក្សត្រថៃកាលថ្ងៃ២២សីហាមកនោះ។
ការត្រួតពិនិត្យហ្មត់ចត់បានបង្ហាញថា លោកថាក់ស៊ីន មិនមានដីកា ឬដីកាផ្សេងទៀតរបស់តុលាការដែលហាមឃាត់គាត់មិនឱ្យធ្វើដំណើរទៅក្រៅប្រទេសនោះទេ។ ដូច្នេះហើយ មន្ត្រីអន្តោប្រវេសន៍បានផ្តល់ការអនុញ្ញាតឱ្យគាត់ចាកចេញពីព្រះរាជាណាចក្រថៃស្របតាមច្បាប់អន្តោប្រវេសន៍។ យន្តហោះបានចាកចេញពីអាកាសយានដ្ឋានដនមឿងនៅម៉ោង ៧និង១៧នាទីយប់។ ដំណើរការទាំងមូលត្រូវបានអនុវត្តដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធទាំងអស់៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


