ព័ត៌មានអន្ដរជាតិ
តុលាការថៃបង្គាប់ឲ្យលោកថាក់ស៊ីន បង់ពន្ធជាង៥០០លានដុល្លារពីការលក់ក្រុមហ៊ុនឆ្នាំ២០០៦
យោងតាមការចុះផ្សាយរបស់ AFP តុលាការកំពូលថៃកាលពីថ្ងៃចន្ទទី១៧ខែវិច្ឆិកាបានបញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បង់ពន្ធដែលពាក់ព័ន្ធនឹងការលក់ក្រុមហ៊ុនទូរគមនាគមន៍ Shin Corp កាលពីឆ្នាំ២០០៦។

លោក ស៊ូរីយ៉ាន់ ហុងវិល័យ (Suriyan Hongvilai) អ្នកនាំពាក្យតុលាការ បានប្រាប់ AFP ថា សាលដីកានេះបានច្រានចោលសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍ ហើយតម្រូវឲ្យលោកថាក់ស៊ីន អនុវត្តតាមបញ្ជារបស់នាយកដ្ឋានចំណូល។ លោកមិនបានបញ្ជាក់ពីចំនួនពន្ធឬហេតុផលរបស់តុលាការនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា ចំនួនទឹកប្រាក់សរុបមានរហូតដល់ ១៧.៦ពាន់លានបាត (ប្រហែល៥៤០លានដុល្លារអាមេរិក) សម្រាប់ពន្ធ និងការពិន័យ។
លោកថាក់ស៊ីន ដែលមានវ័យ៧៦ឆ្នាំ ត្រូវបានទម្លាក់ពីតំណែងដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦ បន្ទាប់ពីមានភាពចម្រូងចម្រាសជុំវិញការលក់ក្រុមហ៊ុន Shin Corp ដោយមិនបានបង់ពន្ធចូលរដ្ឋទៅឲ្យក្រុមហ៊ុន Temasek Holdings របស់ប្រទេសសិង្ហបុរី។ កិច្ចព្រមព្រៀងនោះបានធ្វើឲ្យគ្រួសាររបស់លោកទទួលបានប្រាក់ប្រមាណ១.៩ពាន់លានដុល្លារ និងបានបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាលរបស់លោក។ អាជ្ញាធរពន្ធដារបានលើកយកសំណុំរឿងនេះមកវិញក្នុងឆ្នាំ២០១៧ ដោយចេញវិក្កយបត្រពន្ធប្រមាណ៥០០លានដុល្លារអាមេរិក។
អតីតនាយករដ្ឋមន្ត្រី ដែលជាឥស្សរជនម្នាក់ក្នុងចំណោមអ្នកមានបំផុតរបស់ប្រទេសថៃ បច្ចុប្បន្នកំពុងជាប់ពន្ធនាគារនៅទីក្រុងបាងកកពីបទពុករលួយក្នុងអំឡុងពេលកាន់តំណែង បន្ទាប់ពីត្រឡប់មកពីនិរទេសខ្លួនអស់ជាងមួយទសវត្សរ៍។
សាលដីកាពន្ធដារនេះគឺជាបញ្ហាប្រឈមមួយផ្សេងទៀតសម្រាប់គ្រួសារស៊ីណាវ៉ាត្រដែលមានឥទ្ធិពលនៅប្រទេសថៃអស់រយៈពេលជាង២ទសវត្សរ៍មកហើយ ដែលត្រូវបានក្រុមឥស្សរជនយោធា-រាជានិយមចាត់ទុកជា«សត្រូវដ៏ធំបំផុត» និងជាការគំរាមកំហែងដល់«សណ្តាប់ធ្នាប់សង្គមបែបប្រពៃណី»។ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) កូនស្រីរបស់លោកថាក់ស៊ីន ត្រូវបានដកចេញពីតំណែងជានាយករដ្ឋមន្ត្រីកាលពីខែសីហា បន្ទាប់ពីតុលាការបានរកឃើញថាលោកស្រីមានកំហុសក្នុងការរំលោភលើក្រមសីលធម៌ ក្រោយបែកធ្លាយសារសំឡេងតាមទូរសព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


