Connect with us

សេដ្ឋកិច្ច

តម្លៃមាសបំបែកកំណត់ត្រាខ្ពស់ជាថ្មី ​៤ ២៨៤ ​ដុល្លារ មួយតម្លឹង​

បានផុស

នៅ

​តម្លៃហាងឆេងមាស​បានបំបែកកំណត់ត្រាថ្មីខ្ពស់បំផុតដល់ ៤ ២៨៤ ដុល្លារ ក្នុងមួយតម្លឹង នៅព្រឹក​ថ្ងៃសុក្រនេះ ដោយ​សារតែ​​ព័ត៌​មាន​នៃការត្រៀម​កាត់​បន្ថយ​អត្រាការប្រាក់នៅសហរដ្ឋអាមេរិក និង​ស្ថា​ន​ភាព​​សង្គ្រាម​ពិភពលោក​​​នៅតែបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities បានឱ្យដឹងថា តម្លៃមាសនឹងបន្តកើនឡើងដល់ជាង ៤៥០០ ដុល្លារ ក្នុងមួយតម្លឹង ដោយ​សារ​តែ​វិនិយោគគិន និងធនាគារធំៗ បានដឹងព័ត៌ មាននៃការដែល​អាមេរិក​ត្រៀមទម្លាក់​​អត្រាការ​ប្រាក់​នៅ​ថ្ងៃ​ទី ១៧ ខែកញ្ញានេះ ពួក​គាត់​ចាប់ផ្ដើមដកលុយ​ចេញពីការ​សន្សំ​យក​ការប្រាក់ ឬការប្រើលុយ​ដុល្លារ​​យក​​ផលចំណេញ យក​ទៅទិញ​លើតម្លៃ​ហាង​ឆេងមាស។

លោក ឡុង សំណាង បញ្ជាក់ថា៖ «ដោយសារពួកគាត់គិតថា អត្រាការប្រាក់នឹងកាត់បន្ថយ ហើយ​​លុយ​​ដុល្លារត្រូវតែធ្លាក់ចុះ អញ្ចឹងពួកគាត់ធ្វើសកម្មភាពមុន ឥទ្ធិពលនេះ គឺជាឥទ្ធិពល​អត្រា​ការប្រាក់ ហើយ​ក្នុង​ឆ្នាំ​​នេះ ការកាត់បន្ថយអត្រាការប្រាក់រហូតដល់ ៣ ដង អញ្ចឹង​វា​នៅ​បន្ត​ទៀត»។

លោក ឡុង សំណាង បានបញ្ជាក់ថា វិនិយោគិនជាច្រើនមើលឃើញថា ការប្រជុំត្រីភាគី អា​មេរិក-រុស្ស៊ី-អ៊ុក្រែន មិនអាចកើតមានឡើងនោះទេ ខណៈសន្ទុះការវាយប្រហាររវាងរុស្ស៊ី-អ៊ុយ​ក្រែន​​នៅ​តែ​បន្តកើនមាន ដែលធ្វើឱ្យតម្លៃមាសនៅតែបន្ត​កើនឡើង៕

គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៥ តម្លៃមាសកំពុងជួញដូរក្នុងតម្លៃ ៤ ២៨៤ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់​ហាងឆេងមាសក្នុងស្រុកតាម​បណ្ដាហាងនានានៅ​រាជធានី​ភ្នំពេញ​លក់​​ចេញ​​ក្នុងតម្លៃ ៤២៨ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម