ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យមូលដ្ឋានសុខាភិបាលគ្រប់កម្រិត មានការស្រាវជ្រាវ ដើម្បីពង្រឹងអង្គភាពខ្លួនកាន់តែប្រសើរ
លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញឱ្យមូលដ្ឋានសុខាភិបាលគ្រប់កម្រិត មានការស្រាវជ្រាវ ដើម្បីពិនិត្យឆ្លុះបញ្ចាំង ស្វែងរករបកគំហើញ សំដៅពង្រឹងគុណភាពក្នុងអង្គភាពខ្លួនកាន់តែប្រសើរឡើង។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាសលោក អញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសិទថ្នាក់ជាតិលើកទីមួយស្តីពី ទស្សនវិស័យ និងការផ្លាស់ប្តូរបទពិសោធន៍គោលនយោបាយសុខភាពសាធារណៈ (Cambodia Public Health Outlook and Policy Exchange Conference:C-HOPE2025) ក្រោមមូលបទ “ការដោះស្រាយបន្ទុកនៃជំងឺមិនឆ្លង៖ យុទ្ធសាស្ត្រថែទាំសុខភាពបឋមប្រកបដោយភាពច្នៃប្រឌិត” នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។

សន្និសីទនេះ មានគោលបំណងបង្កើតជាវេទិកាថ្នាក់ជាតិសម្រាប់ការពិភាក្សារវាងភាគីពាក់ព័ន្ធពីស្ថាប័នរដ្ឋាភិបាលស្ថាប័នអប់រំ សង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាល ដើម្បីឱ្យមានការពិភាក្សារួមគ្នាលើ អាទិភាពសុខាភិបាលជាតិ និងយុទ្ធសាស្ត្រកំណែទម្រង់លើគោលនយោបាយសុខភាពសាធារណៈដោយប្រើប្រាស់លទ្ធផលចេញពីការសិក្សាស្រាវជ្រាវក្នុងប្រទេសនិងតាមតំបន់។
នាឱកាសនោះ លោករដ្ឋមន្រ្តី បានលើកឡើងថា ការបង្កើតគោលនយោបាយទាមទារការពិភាក្សារវាងភាគីពាក់ព័ន្ធដើម្បីស្វែងរកយុទ្ធសាស្រ្ត និងប្រមូលរបកគំហ៊ើញពីការសិក្សាស្រាវជ្រាវផ្សេងៗគ្នាដែលផ្តោត លើប្រធានបទតែមួយ មកធ្វើការបង្ហាញ និងពិភាក្សាគ្នានៅក្នុងកំរិតវិទ្យាសាស្រ្ត អាចរំលេចចេញនូវចំនុចខ្វះចន្លោះនៃការសិក្សាស្រាវជ្រាវ ហើយក៏អាចរកឃើញនូវដំណោះស្រាយមួយចំនួនដែលអាចជួយកែលម្អ សម្រួច និងតម្រង់ទិសគោលនយោបាយសុខាភិបាលជាតិឱ្យកាន់តែមានភាពប្រាកដនិយមខ្ពស់ និងចំគោលដៅ ឈានទៅជំរុញការអនុវត្តកាន់តែមានប្រសិទ្ធភាព និងសក្តិសិទ្ធិភាព។

ក្នុងឱកាសនោះ លោកបានផ្តល់អនុសាសន៍ដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមូលដ្ឋានសុខាភិបាលទាំងអស់ឱ្យបន្តពង្រឹងសមត្ថភាពរបស់អង្គភាព ជាពិសេសលើកិច្ចការងារស្រាវជ្រាវរបស់ខ្លួន ឱ្យមានគុណភាពខ្ពស់ និងកាន់តែឆ្លើយតបទៅនឹងអាទិភាពជាតិ ដូចជា ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងប្រទេស និងតំបន់ ដើម្បីពង្រឹងសមត្ថភាពរបស់ស្ថាប័នក្នុងការវិភាគ សិក្សាស្រាវជ្រាវលើវិស័យសុខាភិបាល និងគាំទ្រគោលនយោបាយសុខាភិបាលជាតិ។ បន្តពង្រឹងការងារអភិបាលកិច្ចការងារស្រាវជ្រាវលើវិស័យសុខាភិបាល តាមរយៈការប្រមូលផ្តុំ និងចម្រាញ់យកការងារស្រាវជ្រាវដែលបានធ្វើឡើងក្នុងប្រទេសកម្ពុជាផ្ទាល់ ក៏ដូចជាក្នុងតំបន់ ក្នុងការផ្លាស់ប្តូរយោបល់ ដើម្បីប្រមូលធាតុចូលសម្រាប់កែលំអរគោលនយោបាយសុខាភិបាល។
បន្តបំពេញតួនាទីរបស់ខ្លួនជាសេនាធិការបច្ចេកទេសវិទ្យាសាស្រ្ត របស់ក្រសួងសុខាភិបាលលើការងារ សិក្សាស្រាវជ្រាវលើវិស័យសុខាភិបាល។ ពង្រឹងតួនាទីជាលេខាធិការនៃគណៈកម្មការជាតិក្រមសីលធម៌ សម្រាប់ការសិក្សាស្រាវជ្រាវលើមនុស្ស ដោយបន្តពិនិត្យ និងគ្រប់គ្រងលើការសិក្សាស្រាវជ្រាវឱ្យឆ្លើយតបបានច្រើនបំផុតទៅនឹងអាទិភាពនៃប្រពន្ធ័សុខាភិបាលជាតិ។ ចូលរួមជួយបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពធ្វើការសិក្សាស្រាវជ្រាវ ដល់អង្គភាពផ្សេងៗទៀត ដើម្បីពង្រីកមូលធនមនុស្សលើការងារសិក្សាស្រាវជ្រាវ ដែលជាទុនក្នុងការពង្រឹងការផ្តល់សេវា ក៏ដូចជាការធ្វើនវានុវត្តនៃការធ្វើរោគវិនិច្ឆ័យដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត។

លោករដ្ឋមន្រ្តី ក៏បានគូសរម្លឹកអំពីសុខភាពបឋម ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ រាប់ចាប់ពីកម្រិតមណ្ឌលសុខភាព ដែលជួយស្វែងរក និងការពារជំងឺមិនឆ្លងចម្បង ដូចជាលើសឈាម ទឹកនោមផ្អែក និងការវិត្តន៍ទៅជាជំងឺមហារីក បានទាន់ពេលវេលា និងការផ្តល់សេវាប្រឹក្សាបានទាន់ពេលវេលា។ ក្នុងនោះ លោកបានណែនាំដល់ថ្នាក់ដឹកនាំ ត្រូវពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលបន្ថែមទៀតដោយការបណ្តុះបណ្តាល រកយន្តការនៃការជំរុញ និងការស្វែងយល់ បង្កើនមធ្យោយបាយជួយគាំទ្រ និងជួយតាមដាន ជាពិសេសការប្រើប្រាស់ Telemedicine សុខភាពឌីជីថល។
បន្ថែមពីនេះ លោក ឈាង រ៉ា បានណែនាំដល់មន្ទីរសុខាភិបាល ត្រូវបង្កើនការសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ ដោយត្រូវជួយជំរុញប្រជាពលរដ្ឋ ទៅទទួលសេវាសុខាភិបាល ឱ្យបានទាន់ពេលវេលា និងត្រូវឱ្យមានការចូលរួមពីវិស័យឯកជន ដើម្បីដើរស្របតាមគោលនយោបាយក្រសួងសុខាភិបាល៕




-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៣ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


