Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់នៅថៃ បណ្តាលឲ្យរួចសត្វក្រពើចេញពីកសិដ្ឋាន, ពលរដ្ឋកំពុងភ័យខ្លួន

បានផុស

នៅ

បន្ថែមពីលើការលិចលង់ផ្ទះសម្បែងនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាប្រព័ន្ធគមនាគមន៍ហើយនោះ ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅប្រទេសថៃ ក៏ជន់លិចកសិដ្ឋានបណ្តាលឲ្យរួចសត្វក្រពើបង្កគ្រោះថ្នាក់ជាសាធារណៈផងដែរ។

(រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Khaosod នៅថ្ងៃអង្គារទី៩ខែកញ្ញាឆ្នាំ២០២៥, សត្វក្រពើដ៏ធំមួយក្បាលប្រវែង២ម៉ែត្រ បានវារកណ្តាលផ្លូវទាំងយប់ក្នុងខេត្ត Rayong អ្នកឃើញហើយ រត់រកប្រាស់អាយូសរៀងៗខ្លួន។

ដោយសារតែភាពភិតភ័យ គ្មាននរណាម្នាក់ហ៊ានធ្វើអ្វីជាមួយសត្វក្រពើនោះឡើយ ខណៈអាជ្ញាធរមូលដ្ឋានបានត្រឹមព្រមានឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នប៉ុណ្ណោះ។

(រូបថត៖ Khaosod)

ប្រទេសថៃ កំពុងជួបគ្រោះធម្មជាតិដ៏អាក្រក់បំផុត ជាពិសេសបច្ចុប្បន្ន គ្រោះទឹកជំនន់នៅទីក្រុងប៉ាតាយ៉ា​ ក៏កំពុងធ្ងន់ធ្ងរផងដែរ ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កជាជំនន់រហ័ស ជន់លិចផ្លូវ កន្លះខ្លះលិចត្រឹមទ្រូង។

ភ្លៀងធ្លាក់មួយយប់ថ្ងៃអាទិត្យទី៧ខែកញ្ញាឆ្នាំ២០២៥ បានជន់លិចផ្លូវ Sukhumvit បណ្តាលឲ្យទឹកហូរកួចយកម៉ូតូ និងជាប់គាំងរថយន្ត បង្កការកកស្ទះ។ មនុស្សមួយចំនួនត្រូវជាប់នៅក្នុងរថយន្តព្រោះមិនអាចទៅណារួច ដោយរង់ចាំក្រុមសង្គ្រោះទៅដល់ ចំណែកអ្នកខ្លះត្រូវរត់ចោលយានយន្ត ដើម្បីតែឲ្យរួចជីវិតសិន។

ទន្ទឹមនោះ នាយកដ្ឋានធនធានរ៉ែថៃ ព្រមានខេត្តចំនួន៧ អំពីហានិភ័យនៃបំណាក់ដី និងទឹកជំនន់រហ័ស ខណៈបាងកក ក៏នឹងត្រូវប្រឈមផងដែរ។

ខេត្តទាំង៧នោះមានដូចជា៖ Uthai Thani, Tak, Kanchanaburi, Suphan Buri, Trat, Chanthaburi ​និង Rayong៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខេត្ត Samut Prakan របស់ថៃ បង្ខំចិត្តបិទសាលារៀន ២៥កន្លែង ព្រោះទឹកជំនន់ ធ្ងន់ធ្ងរពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម