Connect with us

សន្តិសុខសង្គម

បឋម៖ មុននេះបន្តិចអគ្គិភ័យបានឆេះក្បាលរថភ្លើងមួយគ្រឿងនៅសង្កាត់សំរោងក្រោម

បានផុស

នៅ

នារវេលាម៉ោង២និង១៥នាទីសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ មានករណីអគ្គិភ័យបានឆាបឆេះក្បាលរថភ្លើងមួយគ្រឿង នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមសេចក្ដីរាយការណ៍ ក្បាលរថភ្លើងដែលត្រូវអគ្គិភ័យឆាបឆេះនេះ បានសណ្ដោងទូដឹកប្រេងទិសដៅពីខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ និងត្រូវបានប្រជាពលរដ្ឋនាំគ្នាយកទឹកជួយពន្លត់នៅកន្លែងកើតហេតុ។ តែទោះយ៉ាងណា កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចេញរថយន្ដពន្លត់អគ្គិភ័យទៅកន្លែងកើតហេតុដើម្បីអន្តរាគមន៍បន្ថែម៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម