ព័ត៌មានអន្ដរជាតិ
ខេត្តថៃ Ubon Ratchathani រងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៤.៧ រ៉ិចទ័រ
យោងតាមការចេញផ្សាយរបស់ The Nation ខេត្ត Ubon Ratchathani ភាគខាងកើតប្រទេសថៃបានរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត៤.៧ រ៉ិចទ័រ ខណៈចំណុចកណ្ដាលនៃរញ្ជួយនៅប្រទេសវៀតណាម។

នាយកដ្ឋានឧតុនិយមថៃបានរាយការណ៍ពីការរញ្ជួយដីកម្រិត ៤.៧ រ៉ិចទ័រ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១១ខែកញ្ញានេះ ដោយចំណុចកណ្តាលរបស់វាមានទីតាំងនៅប្រទេសវៀតណាម ចម្ងាយប្រហែល ៣៤៦ គីឡូម៉ែត្រភាគខាងកើត ខេត្ត Ubon Ratchathani ។ បើតាមនាយកដ្ឋានអង្កេតការរញ្ជួយដី ការរញ្ជួយដីនេះត្រូវបានគេរកឃើញនៅម៉ោង ១ និង ៣៦ ព្រឹក នៅជម្រៅរាក់ត្រឹមតែ ២ គីឡូម៉ែត្រ ប៉ុន្តែនៅមានការព្រមានពីសុវត្ថិភាព។
អាជ្ញាធរបានថៃបានជំរុញឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ តាមដានព័ត៌មានផ្លូវការ និងត្រៀមខ្លួនក្នុងករណីមានសកម្មភាពរញ្ជួយដីបន្ថែមទៀត បើទោះបីជាការរញ្ជួយដីនេះមិនត្រូវបានគេរំពឹងថានឹងបង្កការខូចខាតដល់អាយុជីវិត ឬទ្រព្យសម្បត្តិធ្ងន់ធ្ងរនៅក្នុងប្រទេសថៃក៏ដោយ។

មកដល់ពេលនេះទាំងនៅក្នុងប្រទេសថៃនិងវៀតណាមមិនទាន់មានការរាយការណ៍ពីអ្នកស្លាប់ របួសនិងការខូតខាតនៅឡើយនោះទេ។
គួរបញ្ជាក់ថាប្រទេសថៃចាប់តាំងពីមានការរញ្ជួយដីដ៏ធំកាលពីខែមីនាពីប្រទេសមីយ៉ាន់ម៉ាមក ប្រទេសនេះជារើយៗរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិតស្រាលជាបន្តបន្ទាប់ ដែលបង្កជាការភ័យខ្លាចក្នុងចំណោមប្រជាជនថៃ៕
អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


