ព័ត៌មានជាតិ
អាជ្ញាធរមីន ស៊ីម៉ាក់ និងខេត្តព្រះវិហារ ត្រៀមបោសសម្អាតយុទ្ធភណគ្រឿងផ្ទុះដែលថៃទម្លាក់ក្នុងសង្គ្រាម
អាជ្ញាធរមីន រួមជាមួយរដ្ឋបាលខេត្តព្រះវិហារ សហការជាមួយប្រតិបត្តិករជាតិអង្គភាពស៊ីម៉ាក់ ត្រៀមខ្លួចរួចជាស្រេច ក្នុងការដោះស្រាយ និងបោសសម្អាតយុទ្ធភណគ្រឿងផ្ទុះបន្សល់ទុកពីសំណាក់យោធាថៃស្របតាមតម្រូវការចាំបាច់ ដើម្បីកសាង និងស្តារឡើងវិញនូវសហគមន៍មូលដ្ឋាន និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី ១១ ខែកញ្ញា សហការរៀបចំកិច្ចប្រជុំត្រៀមដោះស្រាយបញ្ហាប្រឈមចំពោះមុខដែលបង្កឡើងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះពីសំណាក់យោធាថៃ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ក្នុងអំឡុងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ នាពេលកន្លងមក។
កិច្ចប្រជុំនេះ មានការចូលរួមពី អភិបាលរងខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ អភិបាលស្រុក/ក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ក្រុមការងាររៀបចំផែនការសកម្មភាពមីនខេត្ត និងអង្គភាពស៊ីម៉ាក់។

តាងនាមឱ្យនាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាប្រធានអាជ្ញាធរមីន, លោក លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ ការទទួលខុសត្រូវ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រដ្ឋបាលខេត្តព្រះវិហារ ក្នុងការដោះស្រាយ និងរៀបចំទីជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹកប្រកបដោយចិត្តទុកដាក់ខ្ពស់ ស្របតាមគោលដៅរបស់សម្តេច។ ជាមួយគ្នានោះ លោកក៏បានសម្តែងនូវការដឹងគុណជូនចំពោះវីរៈកងទ័ពកម្ពុជា ដែលបានលះបង់ និងពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី និងការពារសុខសន្តិភាពរបស់កម្ពុជា ដែលបានមកយ៉ាងលំបាក។

លោកទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ផលប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ តម្រូវឱ្យមានការសិក្សាវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ និងធ្វើការបោសសម្អាតជាមុនដើម្បីធានាសុខសុវត្ថិភាព មុននឹងការវិលត្រឡប់របស់ប្រជាពលរដ្ឋភៀសសឹកសម្រាប់បំពេញសកម្មភាពប្រចាំថ្ងៃ និងគាំទ្រដល់គម្រោងសាងសង់ និងជួសជុលសំណង់អគារនានាតាមតម្រូវការជាក់ស្តែង។

គួរជម្រាបថា ក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃ ថៃបានប្រើប្រាស់គ្រាប់បែកធន់ធ្ងន់ និងប្រភេទគ្រាប់បែកចង្កោមដែលច្បាប់អន្តរជាតិបានហាមឃាត់។ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានរកឃើញថា ភាគីថៃបានប្រើប្រាស់កាំភ្លើងធំ ១៥៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទ M46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោម M46 ចំនួន ៥៦គ្រាប់ ព្រមទាំងគ្រាប់បែកប្រភេទ MK-84 ផងដែរ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


