សន្តិសុខសង្គម
សមត្ថកិច្ចខេត្តក្រចេះ ស្រាវជ្រាវមុខសញ្ញាក្រុមជនស៊ីវិលបាញ់បោះដេញចាប់ឃាត់គោយន្តកន្ត្រៃឈើដឹកគ្រឿងផ្ទះ
កម្លាំងអធិការរដ្ឋាននគរបាលស្រុកចិត្របុរី ខេត្តក្រចេះបានចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនស៊ីវិលមួយក្រុម ដែលធ្វើសកម្មភាពប្រើកាំភ្លើង វែង ខ្លី បាញ់បោះជាច្រើនគ្រាប់ នៅក្នុងករណីដេញចាប់ឃាត់គោយន្តកន្ត្រៃដឹកឈើគ្រឿងផ្ទះ និងចាប់វាយខ្នោះម្ចាស់គោយន្តកន្ត្រៃម្នាក់និងបានប្រើអំពើហឹង្សា។
ហេតុការណ៍នេះ បានកើតឡើងនៅចំណុចស្គរ ស្ថិតនៅក្នុងភូមិចម្រើន ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ខណៈដែលម្ចាស់គោយន្តកន្ត្រៃចំនួនពីរនាក់ បានបើកបរដឹកឈើគ្រឿងផ្ទះប្រមាណជាង ២០ កន្ទុយ ពីចំណុចសណ្ដាយ មកកាន់ភូមិអញ្ចាញ ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅទីតាំងកើតហេតុខាងលើ បានឲ្យដឹងថា នៅពេលកើតហេតុវេលាម៉ោងប្រមាណជា ១១:០០ យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ពួកគាត់ឮសូរគ្រាប់កាំភ្លើងផ្ទុះជាច្រើនគ្រាប់ ប៉ុន្តែមិនដឹងជាករណីអីនោះទេ លុះដល់សភាពស្ងប់ស្ងាត់បន្តិចពួកគាត់ក៏ចេញមើលឃើញមានមនុស្សចំនួន ៤ ទៅ ៥នាក់ ដែលមានរថយន្តលុចស៊ីស ៤៧០ មួយគ្រឿង និងរថយន្តលុចស៊ីស ៣០០ ពណ៌សមួយគ្រឿង តែពួកគាត់អត់ហ៊ានចេញទៅមើលទេព្រោះខ្លាច។
ប្រភពពីក្រុមជនរងគ្រោះបានឱ្យដឹងថា ពួកគាត់បានដឹកឈើអារ ចំនួនជាង ២០កន្ទុយ ពីចំណុចទីតាំងខាងលើ ដើម្បីយកទៅធ្វើផ្ទះ ប៉ុន្តែមកដល់ចំណុចទីតាំងកើតហេតុ ស្រាប់តែមានជនស៊ីវិលមួយក្រុមបានជិះរថយន្តម៉ាក lexus ៤៧០ ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២F-៩៩៧៩ និងរថយន្ត Lexus ៣០០ ពណ៌ស មួយគ្រឿងទៀតបានធ្វើសកម្មភាព ដេញតាមគោយន្តកន្ត្រៃរបស់ខ្លួន។

ប្រភពបន្តថា ខណៈពួកគេដេញតាមក៏បានដកកាំភ្លើងខ្លីមួយដើម និងកាំភ្លើងវែងមួយដើមទៀត ធ្វើសកម្មភាពបាញ់ស្រោចមកលើគោយន្តកន្ត្រៃរបស់ពួកគាត់ដែលកំពុងតែធ្វើដំណើរនោះ និងស្រែកបញ្ជាឱ្យឈប់ ប៉ុន្តែដោយសារពួកគាត់មានការភិតភ័យក៏ខំប្រឹងបើកគោយន្តកន្ត្រៃរបស់ខ្លួនបន្តដំណើរទៅមុខក៏ត្រូវបានក្រុមជនទាំងនោះ បើករថយន្តមកកាក់ពីមុខ ធ្វើឱ្យគោយន្តកន្ត្រៃគេចពីរថយន្ត បណ្តាលឱ្យក្រឡាប់ផ្ងារជើង នៅចំណុចទីតាំងកើតហេតុខាងលើ ហើយក៏រត់គេចខ្លួនបានម្នាក់ និងម្នាក់ទៀតក៏ត្រូវបានក្រុមជនស៊ីវិលនោះ ចាប់វាយនឹងកាំភ្លើងហើយក៏វាយខ្នោះ ចាប់ពីម៉ោង ១១:០០យប់រហូតដល់ម៉ោង២រំលងអាត្រាធ ទើបដោះលែងខ្នោះចេញពីដៃ និងបញ្ជាឲ្យបើកគោយន្តកន្ត្រៃនោះទៅដាក់នៅទីតាំងស្នាក់ការថ្នាលបណ្តុះកូនឈើខ្សា រួចក៏បានដោះលែងឱ្យត្រឡប់ទៅនៅឋានវិញនៅពេលទៀបភ្លឺ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចអធិការដ្ឋាន នគរបាលស្រុកចិត្របុរី និងកម្លាំងអាវុធហត្ថស្រុក និងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ក៏បានចុះទៅធ្វើការស៊ើបអង្កេតស្រាវជ្រាវពិនិត្យនៅចំណុចទីតាំងកើតហេតុ ក៏រកឃើញសំបកកន្ទុះគ្រាប់កាំភ្លើង ហើយបច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនស៊ីវិលទាំងនោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ។
ដោយឡែក ប្រភពពីមន្រ្តីប្រចាំការនៅស្ថានីយថ្នាលបណ្តុះកូនឈើខ្សា បានឲ្យដឹងថា ពាក់ព័ន្ធនឹងគោយន្តកន្ត្រៃដឹកឈើខាងលើនោះ ត្រូវបានកូនចៅរបស់ព្រះរាជអាជ្ញា យកមកផ្ញើកាលពីវេលាម៉ោងប្រមាណជា ១យប់ ដោយប្រាប់ថា តេទៅមេអត់លើក និងបានបញ្ជាឱ្យខ្លួនបើកទ្វារ ហើយក៏យកគោយន្តកន្ត្រៃនោះទុកខាងក្នុងតែម្តង។ ករណីខាងលើនេះ មិនមែនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើអ្នកទៅចាប់នោះទេ ហើយរហូតដល់ម៉ោងនេះក៏មិនទាន់បានប្រគល់ទទួលពីស្ថាប័នណាដែរ៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


