Connect with us

ជីវិតកម្សាន្ដ

ពេជ្រ វត្តីសារ៉ាវឌ្ឍី ប្តេជ្ញាធ្វើឱ្យអស់ពីសមត្ថភាព ក្នុងរាត្រីគ្រងមកុដកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា២០២៥

បានផុស

នៅ

កម្មវិធីប្រកួតសម្រស់ និងសមត្ថភាព បវរកញ្ញាចក្រវាលកម្ពុជា២០២៥ ឈានចូលមកដល់វគ្គផ្តាច់ព្រ័ត្រហើយ នារាត្រីថ្ងៃទី១២ ខែកញ្ញានេះ ដែលនឹងរៀបចំធ្វើនៅស្ថានីយ៍ទូរទស្សន៍​ PNN ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៤រសៀលតទៅ។

តាមការកត់សម្គាល់ ការប្រកួតប្រជែងសម្រស់ និងសមត្ថភាព សម្រាប់កម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា២០២៥ គឺមានបេក្ខភាពបវរកញ្ញាកម្ពុជាពេញដោយសមត្ថភាព និងលេចធ្លោជាច្រើនរូបចូលរួមផងដែរ ដែលនេះនឹងញាំងឱ្យកម្មវិធីប្រកួតកាន់តែអស្ចារ្យថែមទៀត។ តួយ៉ាង ក្នុងចំណោមនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានគេស្គាល់ថា ជាបេក្ខភាពបវរកញ្ញាដ៏លេចធ្លោជាមួយនឹងសមត្ថភាពប្រកួតកន្លងមក និងនៅមានបេក្ខភាពដ៏មានប្រជាប្រិយផ្សេងទៀត ដូចជា ហ្វីយ៉ាតា និង សុខគា គីមលាង ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងឱកាសដ៏វិសេសវិសាលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី តាមរយៈសារពីទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន បានរៀបរាប់ថា តាំងពីចាប់ផ្តើមការប្រកួតនេះមក ជារៀងរាល់ថ្ងៃ ខ្លួនបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ស្របទាំងចិត្ត និងបេះដូង ដើម្បីអភិវឌ្ឍនខ្លួនឯងឱ្យកាន់តែប្រសើរ ហើយនៅថ្ងៃនេះ ពោលគឺជាវគ្គផ្តាច់ព្រ័ត្រ មិនថាលទ្ធផលយ៉ាងណា បេក្ខភាពបវរកញ្ញារូបនេះ នឹងមុតមាំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។

ទន្ទឹមនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏សម្ដែងការអរគុណទៅកាន់អ្នកគាំទ្រខ្លួនផងដែរ ដែលតែងតែលើកទឹកចិត្ត និងស្រលាញ់គាំទ្រខ្លួនដោយគ្មានលក្ខខណ្ឌ។ បេក្ខភាពបវរកញ្ញារូបនេះបន្ថែមថា “We are a family, and together, we are ready to embrace the next journey in this universe”។

ពេជ្រ វត្តីសារ៉ាវឌ្ឍី

គួររំលឹកថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាម្ចាស់មកុដបវរកញ្ញាកម្ពុជា ឆ្នាំ២០២២ (Miss Grand Cambodia 2022) និងជាម៉ូដែលដ៏លេចធ្លោមួយរូបផងដែរ ក្នុងវិស័យពាណិជ្ជកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម