Connect with us

ជីវិតកម្សាន្ដ

ទោះត្រឹមលំដាប់រងទី២ តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី ឆក់បានដួងចិត្តអ្នកគាំទ្រ និងអ្នកក្នុងវិស័យដើរម៉ូដ

បានផុស

នៅ

រាត្រីគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជា២០២៥ កាលពីយប់មិញនេះ ហ្វីយ៉ាតា បានក្លាយជាម្ចាស់មកុដដើម្បីតំណាងកម្ពុជាទៅប្រកួតបន្តលើឆាកអន្តរជាតិ ខណៈ សុខគា គីមលាង បានតំណែងលំដាប់រងទី១ ចំណែក ពេជ្រ វត្តីសារ៉ាវឌ្ឍី បានត្រឹមលំដាប់រងទី២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែទោះជាបែបនេះ តាមរយៈការប្រកួតសម្រស់និងសមត្ថភាពដ៏ស្វិតស្វាញក្នុងកម្មវិធីនេះ អ្នកក្នុងចង្កោមសិល្បៈ ក៏ដូចជាសាធារណជនពិតមិនអាចមើលរំលងសមត្ថភាពដ៏លេចធ្លោរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឡើយ។ តួយ៉ាង សូម្បីតែលោក អូ លីវ៉ាគង់ ដែលសាធារណជនស្គាល់ថា ជាអ្នកជំនាញក្នុងវិស័យដើរម៉ូដដែរនោះ ក៏បានបង្ហាញការកោតសរសើរចំពោះសមត្ថភាពរបស់ វត្តី ដែលស័ក្តសមឥតទាស់សម្រាប់ការប្រកួតបវរកញ្ញា។

តាមរយៈ​សារលើទំព័រហ្វេសប៊ុកផ្លូវការ លោក អូ លីវ៉ាគង់ បានសម្តែងការអបអរសាទរចំពោះម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជា២០២៥ ហ្វីយ៉ាតា ទន្ទឹមនឹងសម្តែងការកោតសរសើរផងដែរចំពោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយមើលឃើញថា បវរកញ្ញារូបនេះ មានទាំងសមត្ថភាព សម្រស់ និងបទពិសោធ។ លោកថា “សមត្ថភាព សម្រស់ បទពិសោធន អ្នកមានទាំងអស់ ពីដំបូងខ្ញុំគិតថាជាអ្នកគ្រងមកុដ ខ្ញុំនៅតែជឿជាក់លើគាត់ តែពេលវេលានេះប្រហែលជាព្រះមិនចង់ឱ្យគាត់ទៅប្រកួតនៅប្រទេសទី២ ឆាកបន្ទាប់ខ្ញុំនៅតែជឿជាក់លើគាត់ ថាគាត់ជាអ្នកគ្រងមកុដបន្ទាប់”។

បើក្រឡេកមើលសាមុីខ្លួនវិញ ដ្បិតទទួលបានលំដាប់រងទី២ក៏ដោយ តែបវរកញ្ញារូបនេះ ហាក់មិនមានការអាក់អន់នោះឡើយ និងថែមទាំងបានប្រកាសថា ខ្លួនបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ហើយក៏មោទនភាពចំពោះខ្លួនឯងផងដែរ។

គួររំលឹកដែរថា កម្មវិធីប្រកួត Miss Universe Cambodia 2025 ពិតជាធ្វើឱ្យកក្រើកវិស័យបវរកញ្ញានៅកម្ពុជា ខណៈអ្នកគាំទ្រ ក៏ដូចជាអ្នកក្នុងចង្កោមសិល្បៈផងដែរ សុទ្ធសឹងតែបានមើលឃើញច្បាស់ពីបេក្ខភាពដ៏ស័ក្តសម ដែលមិនមែនមានតែសម្រស់ គឺផ្សំទាំសមត្ថភាពថែមទៀត ខណៈក្នុងចំណោមនោះ ទាំងម្ចាស់មកុដ និងលំដាប់រង សុទ្ធតែជាអ្នកមានសមត្ថភាព និងបទពិសោធ។

តួយ៉ាង ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាម្ចាស់មកុដបវរកញ្ញាកម្ពុជា ឆ្នាំ២០២២ (Miss Grand Cambodia 2022) និងជាម៉ូដែលដ៏លេចធ្លោមួយរូបផងដែរក្នុងវិស័យពាណិជ្ជកម្ម។ ឯ ហ្វីយ៉ាតា និងកញ្ញា សុខគា គីមលាង ក៏ជាម៉ូដែលដ៏លេចធ្លោក្នុងវិស័យពាណ្ជិកម្មផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម