ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី ប្រាប់ម្ចាស់កម្មវិធី MGI ថា តំណែងនោះអត់មានតម្លៃទេ ហើយសងលុយកម្លាំងញឹកឈាមផង
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមកបញ្ជាក់ប្រាប់ចំៗទៅកាន់ម្ចាស់កម្មវិធី MGI លោក Nawat ថាសម្រាប់តំណែង 5th Runner up MGI 2022 គឺមិនមានតម្លៃចំពោះនាង និងប្រជាជនកម្ពុជាទេ ខណ:ដែលម្ចាស់កម្មវិធី MGI រូបនោះបានប្រកាសដកតំណែងនាងចេញពីតំណែង 5th Runner up MGI 2022 ។

ស្របពេលជាមួយគ្នានោះដែបវរកញ្ញាកម្ពុជាកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថ្មីៗនេះបានចេញមុខថ្កោលទោសយ៉ាងដាច់អហង្កាទៅលើបុគ្គល Nawat ម្ចាស់កម្មវិធី MGI ដែលបានយកវេទិកា MUT វាយប្រហារមកលើប្រមុខរដ្ឋាភិបាលកម្ពុជា។ទាក់ទងនឹងរឿងដកតំណែងខាងលើ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍីបានឆ្លើយតប និងផ្តាំទៅវិញថា តំណែង 5th Runner up MGI 2022 នេះ គឺអត់មានតម្លៃសម្រាប់នាង និង ប្រជាជនកម្ពុជាយូរមកហើយ។
ចំណែកឯមកុដ MGI នោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ធ្លាប់បញ្ជាក់ប្រាប់ឱ្យដឹងដែរថា នាងបានបោះចោលក្នុងធុងសំរាមយូរមកហើយដែរ។ កញ្ញា វត្តីសារ៉ាវឌ្ឍី បាននិយាយថា”សូមទោសណាលោកអ៊ុំចង់អ៊ុំដកឬមិនដកមិនសំខាន់ទេតែតំណែងមួយ និងអត់មានតម្លៃជាមួយខ្ញុំនិងប្រជាជនខ្ញុំយូរហេីយ ហេីយបេីអាចជួយសងលុយកម្លាំងញឹកឈាមខ្ញុំមកវិញផង”។
បវរកញ្ញាកម្ពុជារូបនេះ បានបន្តថា “អ៊ំខឹងតីតី ព្រោះតីតីអត់ព្រមនៅខាងអ៊ំ ហេីយមកប្រកាសដកអីគេ ខ្ញុំអត់ មានកុងត្រាជាមួយអ៊ំទៀតផង មេីលទៅអ៊ំប្រហែលច្រឡំថាមានសិទ្ធជាមួយខ្ញុំមួយជីវិត។ នាងខ្ញុំ ពេជ្រ វត្តីសារ៉ាវឌ្ឍី សូមធ្វើការថ្កោលទោសបុគ្គលចំណាស់ខាងលើនេះដោយសារពាក្យថា “តម្លៃជាប្រជាជនខ្មែរនិងការគោរព”។
ជេប្រមាថនាង នាងស្ងាត់មិនតបត ព្រោះនាងមានតម្លៃជាប្រជាជនខ្មែរ ដែលមានសុជីវធម៌ សីលធម៌ និងការអប់រំ។ “ប៉ុន្តែបុគ្គលខាងលើហ៊ានដល់ថ្នាក់ប្រមាថថ្នាក់ដឹកនាំរបស់នាងខ្ញុំ នាងខ្ញុំពិតជាមិនអាចបន្តឱបដៃឈរមើលបានឡើយ។ អ្នកគ្មានសិទ្ធមកថ្កោលទោសថ្នាក់ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រទេសខ្ញុំបានឡើយ”។
ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្ថែមថា “ក្នុងនាមនាងជាប្រជាជនខ្មែរមួយរូប ពិតជាមិនអាចទទួលយកនូវការមើលងា យដល់ថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជាពីសំណាក់បុគ្គលខាងលើបានឡើយ។ ជាប្រជាជនខ្មែរប្រកបដោយភាពថ្លៃថ្នូរមួយរូបនាង សូមក្រើនរំលឹកឱ្យបុគ្គលខាងលើខិតខំសាងអំពើល្អនិយាយនូវអ្វីដែលពិត ក្រែងបានជាកុសលផលបុណ្យជួយនៅជាតិក្រោយ៕ ចាន់រ៉ា
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


