ព័ត៌មានអន្ដរជាតិ
ចាប់បានហើយជនសង្ស័យជាឃាតកបាញ់សម្លាប់ Charlie Kirk, តើគេជានរណា?
ទីបំផុតប៉ូលិសអាមេរិក បានចាប់ឃុំខ្លួនជនសង្ស័យជាឃាតកសម្លាប់លោក Charlie Kirk ហើយ ប៉ុន្តែមិនទាន់បញ្ជាក់ឡើយពីមូលហេតុ ដែលជំរុញឲ្យរូបគេឈានដល់ការបាញ់ប្រហារ។

តាមសេចក្តីរាយការណ៍របស់ BBC ដោយដកស្រង់ប្រភពពី FBI កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែកញ្ញាឆ្នាំ២០២៥, ជនសង្ស័យមានឈ្មោះ Tyler Robinson អាយុ២២ឆ្នាំ ជាអ្នករដ្ឋ Utah។
Robinson ត្រូវបានចាប់ខ្លួនក្នុងតំបន់វ៉ាស៊ីនតោន នៃរដ្ឋ Utah បន្ទាប់ពីសារភាពប្រាប់គ្រួសារថា គាត់ពិតជាបានសម្លាប់ Charlie Kirk មែន។
សមាជិកគ្រួសារម្នាក់បានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា Robinson ប្រែក្លាយជាអ្នកចូលចិត្តនយោបាយកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអាជ្ញាធរនិយាយថា រូបគេក៏ឆ្លាក់សារប្រឆាំងរបបហ្វាស៊ីស លើសម្បកគ្រាប់កាំភ្លើង ដែលគេបានរកឃើញជាមួយអាវុធប្រើក្នុងការសម្លាប់នោះផងដែរ។

យោងតាមកំណត់ត្រារបស់រដ្ឋ Robinson មិនមានប្រវត្តិឧក្រិដ្ឋកម្មទេ។ រូបគេបានបញ្ចប់ការសិក្សាពីវិទ្យាល័យ Pine View High School ក្នុងទីក្រុង St. George រដ្ឋ Utah នៅឆ្នាំ ២០២១។
អ្នកនាំពាក្យម្នាក់មកពីសាកលវិទ្យាល័យ Utah Valley University (UVU) បានប្រាប់ BBC ថា Robinson គឺជាសិស្សឆ្នាំទីបីនៅក្នុងកម្មវិធីកម្មសិក្សាអគ្គិសនីនៅមហាវិទ្យាល័យបច្ចេកទេស Dixie Technical College ស្ថិតនៅភាគនិរតីរដ្ឋ Utah ដែលជាកន្លែងដែលគាត់រស់នៅ។
មហាវិទ្យាល័យនេះគឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នចំនួន ១៦ នៅក្នុងប្រព័ន្ធអប់រំជាន់ខ្ពស់របស់រដ្ឋ Utah ហើយសាកលវិទ្យាល័យ UVU ក៏ជាសមាជិកនៃប្រព័ន្ធនោះផងដែរ។

Robinson បានចូលរៀននៅសាកលវិទ្យាល័យ Utah State University ក្នុងរយៈពេលខ្លីត្រឹមតែមួយឆមាសក្នុងឆ្នាំ ២០២១ និងបានទទួលក្រេឌីតពីមហាវិទ្យាល័យតាមរយៈសាកលវិទ្យាល័យ Utah Tech University អំឡុងពេលរៀននៅវិទ្យាល័យពីឆ្នាំ ២០១៩ ដល់ ២០២១។
Robinson នឹងត្រូវចោទប្រកាន់ពីបទល្មើសដូចខាងក្រោម៖
- បទឧក្រិដ្ឋសម្លាប់មនុស្សដោយមានស្ថានទម្ងន់ទោស
- ការរារាំងដំណើរការយុត្តិធម៌ – បទឧក្រិដ្ឋធ្ងន់ធ្ងរថ្នាក់ទីមួយ
- បទឧក្រិដ្ឋបាញ់កាំភ្លើង – បណ្តាលឲ្យមានរបួសធ្ងន់ធ្ងរដល់រាងកាយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អតីតភ្នាក់ងារ FBI៖ ឃាតកសម្លាប់លោក Kirk ប្រហែលជា អ្នកបរបាញ់សត្វ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


