ព័ត៌មានជាតិ
កូនខ្មែរបង្កើតទូចម្រោះទឹកស្អាតបរិស្ថាន កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង
ទូចម្រោះទឹកស្អាត ទំនើប មិនប៉ះពាល់ដល់បរិស្ថាន ដែលមានប្រព័ន្ធច្រោះរហូតទៅដល់ ៧ ជាន់ RO បង្កើតឡើងដោយស្នាដៃកូនខ្មែរ កំពុងទទួលបានប្រជាប្រិយភាព ហើយឥឡូវនេះមានលក់នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ម៉ាស៊ីនចម្រោះទឹកប្រកបដោយភាពច្នៃប្រឌិតនេះមិនត្រឹមតែគាំទ្រដល់និរន្តរភាពបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់ជីវភាពរស់នៅប្រកបដោយអនាម័យនៅក្នុងសហគមន៍ជនបទផងដែរ។

លោក តោន ប៊ុនស្រ៊ីន អាយុ៣៣ ឆ្នាំ រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលជាម្ចាស់ទូចម្រោះទឹកបរិស្ថានស្អាត បានឱ្យដឹងថា បន្ទាប់ពីចាប់ផ្តើមដាក់ទូចម្រោះទឹកស្អាតបរិស្ថានរយៈពេលមួយខែមក គឺទទួលបានការចាប់អារម្មណ៍គាំទ្រច្រើនជាបន្តបន្ទាប់ពីសំណាក់ ប្រជាពលរដ្ឋនិងសិស្សានុសិស្ស ដែលមកទទួលទិញទឹកយកទៅបរភោគ ពិសេសគឺតម្លៃទាបត្រឹមតែ ២០០ រៀលប៉ុណ្ណោះក្នុងមួយលីត្រ ។
ការលក់ទឹកស្អាតនេះ ដើម្បីចង់ចូលរួមកាត់បន្ថយការចំណាយរបស់អ្នកភូមិ ពលរដ្ឋតាមមូលដ្ឋាន ជាពិសេសសិស្សានុសិស្ស ដែលមានប្រាក់ត្រឹម១០០រៀលក៏អាចទិញទទួលទឹកកន្លះលីត្រយកទៅពិសារបានដែរ។ ជាងនេះទៅទៀត យើងក៏អាចចូលរួមចំណែកលើកស្ទួយប្រាក់រៀលខ្មែរនៅក្នុងប្រទេសកម្ពុជាថែមទៀតផងដែរ។

លោកបានបញ្ជាក់ថា ថ្វីដ្បិតតែទឹកចម្រោះមានតម្លៃទាបនេះពិតមែន តែវាមានគុណភាពខ្ពស់មិនចាញ់ទឹកបរិសុទ្ធដែលមានតម្លៃថ្លៃនោះទេ ហើយរំពឹងថានៅថ្ងៃខាងមុខ បើសិនជាមានអតិថិជនគាំទ្រច្រើនលោកគ្រោងពង្រីកទូចម្រោះទឹកនេះ ទៅតាមបណ្ដាទីតាំងផ្សេងផ្សេង នៅក្នុងក្រុងសែនមនោរម្យ មានដូចជា ចំណតរថយន្តតាត់ស៊ី ទីតាំងក្បែរសាលារៀន និងទីប្រជុំជនផ្សេងផ្សេងទៀតផងដែរ។

ជាមួយគ្នានេះ អ្នកស្រី សែម មុន្នីសោភ័ណ អាយុ៣២ ឆ្នាំប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ និយាយថា បន្ទាប់ពីមានទូចម្រោះទឹកបរិស្ថានស្អាតនេះនៅក្បែផ្ទះ គាត់តែងតែទិញយកទៅទទួលទាននៅឯផ្ទះជារៀងរាល់ថ្ងៃ។ ឯចំណែករសជាតិ និងគុណភាពវិញគឺមិនចាញ់ទឹកបរិសុទ្ធផ្សេងដែលធ្លាប់ទទួលទាននោះទេ។ អ្វីកាន់តែពិសេស គឺមានតម្លៃសមរម្យ ត្រឹម២០០រៀលក្នុងមួយលីត្រប៉ុណ្ណោះហើយតម្លៃនេះគឺមិនធ្លាប់មានពីមុននោះទេ។

ក្នុងនាមអ្នកស្រីដែលជាប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យពិតជាសប្បាយរីករាយពេលដែលមានវត្តមានទូចម្រោះទឹកបរិស្ថានស្អាតនេះឡើង ដែលធ្វើឱ្យអ្នកស្រីជួយកាត់បន្ថយការចំណាយច្រើនក្នុងគ្រួសារបើធៀបដែលមិនទាន់ចម្រោះទឹកបរិស្ថានស្អាតនេះ៕
អត្ថបទ៖រៀម សុខហេង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


