Connect with us

ព័ត៌មានអន្ដរជាតិ

​​​ប៉ូឡូញ​ចោទ​​រុស្ស៊ី​​​ចំៗនៅ​UN ខណៈ​ប្រទេសចំនួន​តិច​គាំទ្រ​ការ​ថ្កោលទោស​រុស្ស៊ី​

បានផុស

នៅ

​សារ​ព័ត៌មាន​រុស្ស៊ី TASS ​បាន​ចុះ​ផ្សាយ​ថា ​ប្រទេស​ជាច្រើន​ជាសមាជិក​របស់​អង្គការ​សហប្រជាជាតិ​​បាន​បដិសេធ​​​​ចុះ​​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​​​រួម​​មួយ​របស់​ប្រទេសប៉ូឡូញ ​ដែលចោទ​ប្រកាន់​​​រុស្ស៊ីជាប់​ពាក់ព័ន្ធ​ក្នុង​​ការ​បង្ហោះ​​យន្តហោះ​គ្មានមនុស្សបើក (Drone) ចូល​ទឹកដី​ប៉ូឡូញ​។

លោក Marcin Bosacki រដ្ឋ​មន្ត្រី​​​​ការបរទេស​ប៉ូឡូញ លើក​បង្ហាញ​​ដ្រូន​រុស្ស៊ីដែលកងកម្លាំងប៉ូឡូញ​បាញ់ធ្លាក់​។ UN
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ចុះ​ផ្សាយ​នោះ បាន​លើក​ឡើង​ថា មានតែប្រទេសចំនួន ៤៦​ប៉ុណ្ណោះ​ក្នុងចំណោមប្រទេស​ចំនួន​១៩៣​​​ជា​សមាជិក​នៃ​​អង្គការសហប្រជាជាតិបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយស្តីពីការជាប់ពាក់ព័ន្ធរបស់រុស្ស៊ីនៅក្នុងឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសប៉ូឡូញ។

ក្រៅពីប្រទេសប៉ូឡូញ ប្រទេស​ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាសនោះរួមមាន ប្រទេសអូទ្រីស បែលហ្សិក ហុងគ្រី ចក្រភពអង់គ្លេស អាល្លឺម៉ង់ ក្រិក ហ្សកហ្ស៊ី អ៊ីតាលី អេស្ប៉ាញ ន័រវេស កូរ៉េខាងត្បូង សហរដ្ឋអាមេរិក អ៊ុយក្រែន បារាំង និងជប៉ុន។ ប្រទេសទាំងនេះទទូចថា រុស្ស៊ីបានរំលោភលើដែនអាកាសរបស់ប៉ូឡូញចំនួន ១៩ដងហើយដូច្នេះបានរួមចំណែកធ្វើឱ្យជម្លោះកាន់តែកើនឡើង។

​នៅ​ក្នុងកិច្ច​ប្រជុំ​​របស់​អង្គការ​សហប្រជាជាតិ​កាលថ្ងៃសៅរ៍ លោក Marcin Bosacki រដ្ឋ​មន្ត្រី​​​​ការបរទេស​ប៉ូឡូញ បាននិយាយថា មន្ត្រីរុស្ស៊ីបានចោទប្រកាន់​ប្រទេស​ផ្សេងទៀត ហើយ​សំខាន់​បំផុត​គឺ​ប្រទេស​អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន ថាបានចូលរួមក្នុង «ការវាយប្រហារភេរវកម្ម»​ ដោយប្រើយន្តហោះគ្មានមនុស្សបើក ដើម្បីកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ស៊ីវិល​​នៅ​​ប្រទេសរុស្ស៊ី​។ ផ្ទុយ​ទៅ​វិញ​គឺ​ជា​ការ​ពិត​ដែល​សហព័ន្ធ​រុស្ស៊ី​ប្រើ​អាវុធ​ទាំង​នេះ​ប្រឆាំង​នឹង​ជន​ស៊ីវិល។

​តាមការ​ចេញ​ផ្សាយ​របស់​​អង្គការ​សហប្រជាជាតិ លោក​រដ្ឋមន្ត្រី​បាននិយាយថា៖«រាល់ការចោទប្រកាន់របស់រុស្ស៊ីនៅទីបំផុត​​ប្រែទៅជា​​សារភាព​របស់​រុស្ស៊ី​»។

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ គណៈប្រតិភូប៉ូឡូញបានស្នើសុំឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សា​អង្គការ​​សហប្រជាជាតិ ដើម្បីប្រកាសថា​ដែន​អាកាស​​ប្រទេសប៉ូឡូញត្រូវបានបំពានដោយចេតនាដោយសហព័ន្ធរុស្ស៊ី។ ឧប្បត្តិហេតុបែបនេះបានកើតឡើងពីមុនមក ប៉ុន្តែបូរណភាពទឹកដីប៉ូឡូញត្រូវបានបំពានដោយចេតនាលើមាត្រដ្ឋានដែលមិនធ្លាប់មានពីមុនមក។

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា បញ្ជាការប្រតិបត្តិការកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសប៉ូឡូញបានប្រកាសពីការបំផ្លិចបំផ្លាញ​​ដ្រូន​ជាច្រើនដែលត្រូវបានគេកំណត់ថាជាយានជំនិះគ្មានមនុស្សបើក (UAVs) ដែលបានរំលោភលើដែនអាកាសជាតិ៕

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម