ព័ត៌មានអន្ដរជាតិ
លោក Rubio និយាយធូរខ្សុយ រឿងដ្រូនរុស្ស៊ីរំលោភដែនអាកាសប៉ូឡូញ ខណៈអឺរ៉ុបប្រតិកម្មបែកខ្ទិះ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនចង់ទទួលបានព័ត៌មានបន្ថែមទៀតអំពីឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលប្រទេសប៉ូឡូញចោទប្រកាន់ភាគីរុស្ស៊ីអំពីការរំលោភដែនអាកាសដោយចេតនា ហើយនឹងពិគ្រោះយោបល់អំពីរឿងនេះជាមួយសម្ព័ន្ធមិត្តណាតូ មុនពេលធ្វើការសន្និដ្ឋានណាមួយ។

នៅក្នុងការផ្សព្វផ្សាយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយស្រង់ខ្លឹមសារឆ្លើយតបចំពោះអ្នកសារព័ត៌មាន លោក រ៉ូប៊ីអូ បាននិយាយថា៖«គ្មានការងឿងឆ្ងល់ទេដែលយន្តហោះគ្មានមនុស្សបើកទាំងនោះត្រូវបានបង្ហោះដោយចេតនា។ សំណួរគឺថាតើយន្តហោះគ្មានមនុស្សបើកត្រូវបានគេកំណត់គោលដៅទៅប្រទេសប៉ូឡូញឬអត់។ ជាពិសេស ប្រសិនបើមានករណីបែបនោះមែន ប្រសិនបើភស្តុតាងឲ្យយើងជឿនៅទីនោះមែន នោះច្បាស់ណាស់ថាវាជាការកើនឡើងការប្រឈមខ្ពស់»។
លោក រដ្ឋមន្រ្តី បានបន្ថែមថា៖«មានលទ្ធភាពផ្សេងៗជាច្រើនទៀតផងដែរ ប៉ុន្តែយើងឲ្យមានការពិត និងពិគ្រោះជាមួយសម្ព័ន្ធមិត្តរបស់យើង មុនយើងបង្ហាញការតាំងចិត្តជាក់លាក់»។
ប្រទេសនៅតំបន់អឺរ៉ុបជាពិសេសប្រទេសជាសមាជិករបស់អង្គការណាតូ បានប្រតិកម្មយ៉ាងខ្លាំងទៅនឹងការបង្ហោះដ្រូនរបស់រុស្ស៊ីចូលទៅក្នុងដែនអាកាសរបស់ប្រទេសប៉ូឡូញស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសបេឡារុស។
ក្រោយការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយចំនួនក្នុងចំណោម១៩គ្រឿង ដោយការត្រៀមបង្ការឧបទ្ទវហេតុណាមួយនៃការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ីនិងបេឡារុសដែលធ្វើលំហាត់សមយុទ្ធយោធាទ្រង់ទ្រាយធំ ឈ្មោះ «Zapad 2025» ប្រទេសប៉ូឡូញ បានដាក់ពង្រាយកងកម្លាំងរបស់ខ្លួនរហូត៤០០០០នាក់ ខណៈប្រទេសបារាំងបានបញ្ជូនយន្តហោះចម្បាំង៣គ្រឿង ប្រទេសហូឡង់បានបញ្ជូនកងកម្លាំង៣០០នាក់ និង ប្រទេសផ្សេងៗទៀត មានអង់គ្លេស អាល្លឺម៉ង់ ជាដើមសុទ្ធតែបានបញ្ជូនយន្តហោះចម្បាំងទៅការពារប៉ូឡូញ។

រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា ៖«នៅតែមានការប្រមូលផ្តុំព័ត៌មានជាច្រើនកំពុងកើតឡើង។ បើទោះជាវាមិនគួរកើតឡើង។ ខ្ញុំមិនគិតថានរណាម្នាក់សប្បាយចិត្តក្នុងការឃើញវាកើតឡើងនោះទេ»។
នៅព្រឹកថ្ងៃទី១០ ខែកញ្ញា កងទ័ពប៉ូឡូញបានកម្ទេច UAVs ជាច្រើនគ្រឿងដែលរំលោភដែនអាកាសរបស់ប្រទេស។ យោងតាមនាយករដ្ឋមន្រ្តី Donald Tusk ការរំលោភលើអាកាសចំនួន១៩ត្រូវបានកត់ត្រានៅយប់ថ្ងៃទី ៩-១០ ខែកញ្ញា។ ណាតូ តាមសំណើរបស់ប៉ូឡូញ បានកោះហៅមាត្រាទី ៤ នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដើម្បីចាប់ផ្តើមការពិគ្រោះយោបល់ក្នុងចំណោមសមាជិកសម្ព័ន្ធភាព៕
រ៉ាន់ រើយ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


