ព័ត៌មានជាតិ
សម្លៀកបំពាក់ប្រពៃណីខ្មែរ កំពុងទទួលបានការពេញនិយមខ្លាំង នាឱកាសបុណ្យភ្ជុំបិណ្ឌ
ក្នុងរដូវភ្ជុំបិណ្ឌឆ្នាំ២០២៥ សម្លៀកបំពាក់ប្រពៃណីខ្មែរបាននិងកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែររស់នៅក្នុងខេត្តរតនគីរី ជាពិសេសក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិច ដែលជាយុវជនជំនាន់ក្រោយ។ ប្រជាពលរដ្ឋស្ទើរគ្រប់វ័យជាច្រើនស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរពេលទៅវត្ត និងប្រគេនចង្ហាន់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន និងបួងសួងសុំសេចក្តីសុខ។ ម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់ប្រពៃណីខ្មែរក្នុងមូលដ្ឋានខេត្តរតនគិរី កត់សម្គាល់ថា រដូវភ្ជុំបិណ្ឌឆ្នាំនេះ ការលក់សម្លៀកបំពាក់ប្រពៃណីខ្មែរមានការកើនឡើង ដោយខ្លះមកទិញដោយផ្ទាល់ ហើយខ្លះទៀតកម្មង់ឱ្យកាត់ម៉ូតទៅតាមចិត្តខ្លួនស្រឡាញ់។

អ្នកស្រី ស៊ីថា ម្ចាស់តូប និងជាជាងកាត់សម្លៀកបំពាក់ប្រពៃណីខ្មែរនៅផ្សារបានលុង បាននិយាយថា នៅមុនរដូវភ្ជុំបិណ្ឌមកដល់នេះ ពលរដ្ឋខ្មែរ និងសហគមន៍ជនជាតិដើមភាគតិច បានមកទិញសម្លៀកបំពាក់ប្រពៃណីសម្រាប់ត្រៀមស្លៀកទៅវត្ត។ តូបអ្នកស្រីមានច្រើនជម្រើសដូចជា ហូលខ្មែរ ផាមួង ហូលបារាំង សឹងខ្មែរ ដោយក្នុងចំណោមនោះ អ្នកធ្វើការ មានការនិយមចូលចិត្តសឹងខ្មែរជាងគេ ។ អ្នកស្រីប្រាប់ថា សំពត់អាវដែលដាក់តាំងបង្ហាញនេះ តម្លៃលក់ចាប់ពីតម្លៃ ១៣ ម៉ឺនរៀល រហូតទៅដល់ ១៥ ម៉ឺនរៀល ក្នុង១ឈុត បែបសាមញ្ញ ។

ការចាប់មុខរបរលក់សម្លៀកប្រពៃណីខ្មែរ ដោយសារមើលឃើញពីតម្រូវការអតិថិជនមានការកើនឡើង គួបផ្សំនឹងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ អ្នកស្រី ស៊ីថា បានទៅភ្នំពេញដើម្បីរៀនជំនាញកាត់ដេរសម្លៀកបំពាក់ខ្មែរ និងបានត្រឡប់ទៅប្រកបមុខរបរនេះនៅខេត្តរតនគិរី ដែលគិតមកដល់ពេលនេះមានរយៈពេល ១២ឆ្នាំមកហើយ ។ បច្ចុប្បន្ននេះ អ្នកស្រីមិនត្រឹមតែលក់នៅក្នុងផ្សារប៉ុណ្ណោះទេ ថែមទាំងពង្រីកការលក់នៅតាមអនឡាញផងដែរ។
អ្នកស្រីរៀបរាប់ថា ៖«ពីដំបូងឡើយ មានប្រាក់តែត្រឹម ២ លានរៀន ដើម្បីទិញក្រណាត់សំពត់អាវ និងទិញខោអាវកាត់ស្រាប់ពីក្រុងភ្នំពេញម្តង ២០ ឈុត មកលក់នៅផ្សារ ពីមួយថ្ងៃទៅមួយថ្ងៃការលក់ដាច់គួរសម្យ រហូតមានអតិថិជនក៏ច្រើន។ តូបអ្នកស្រី មានម៉ូតសំពត់នារីជាច្រើនប្រភេទ ដូចជា សឹងខ្មែរ សឹងឡាវ ហូលបារាំង និងហូលអ៊ីតាលី សម្រាប់លក់ជូនភ្ញៀវទៅតាមចំណង់ចំណូលចិត្តអតិថិជន។ ប៉ុន្តែអតិថិជនភាគច្រើនចូលចិត្តហូលរបស់ខ្មែរ។

ការងារច្នៃប្រឌិតម៉ូតនីមួយៗ ត្រូវការចំណាយពេលវេលាច្រើនថ្ងៃ ទម្រាំអាចកាត់ចេញជាសម្លៀកបំពាក់ ឬជាឈុត។ អ្នកស្រីនិយាយថា ការលក់សម្លៀកបំពាក់ប្រពៃណីខ្មែរ ភាគច្រើនលក់ដាច់នៅពេលមាន ពិធីរៀបការ ភ្ជុំបិណ្ឌ ចូលឆ្នាំខ្មែរ ដោយមួយរដូវៗលក់ដាច់ពី ៥០ ទៅ ៦០ ឈុត៕
អត្ថបទ៖ ខៀវ ចាប
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


