ព័ត៌មានជាតិ
អភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរចុះពិនិត្យ បង្ការកង្វះចង្ហាន់តាមវត្តអារាម ពង្រឹងសន្តិសុខ ក្នុងឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌ
លោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង ១៤ ចុះពិនិត្យមើលតាមវត្តអារាម នៅក្នុងមូលដ្ឋានរបស់ខ្លួន ថាតើនៅតាមវត្តអារាមទាំងនោះ មានចង្ហាន់គ្រប់គ្រាន់ ប្រគេនដល់ព្រះសង្ឃទេ បើខ្វះបំពេញបន្ថែម នៅក្នុងឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌនេះ ជាមួយការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ ដោយធានាថាមិនមានបញ្ហាអ្វីកើតឡើងឡើយ។

ការណែនាំបែបនេះបានធ្វើឡើង ខណៈលោក ឃួង ស្រេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង ១៤ ខណ្ឌ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អំពើធាក់ប្លន់យកម៉ូតូបានកើតមានហើយ បើទោះបីវាមិនបានកើតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តែវាក៏នៅជាប់នឹងភ្នំពេញដែរ ដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការបង្ការទប់ស្កាត់ ដើម្បីកុំឱ្យបទល្មើសបែបនេះកើតមាននៅរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបន្តថា រឿងសន្តិសុខ ត្រូវតែការពារជាប់ជាប្រចាំ រឿងដដែលៗ នេះ កុំឱ្យគេដាស់តឿនជាប្រចាំពេក។ ការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋត្រូវតែធានាបាន ១០០ ភាគរយ។ ការពិនិត្យរដ្ឋបាល ពិនិត្យជាតិផ្ទុះត្រូវតែធ្វើឡើងជាប្រចាំ តែសូមជៀសវាងធ្វើកុំឱ្យប៉ះសន្តិអារម្មណ៍ប្រជាពលរដ្ឋនៅពេលអនុវត្តកិច្ចការងារនេះ។

បន្ថែមពីនេះ ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ ឬហៅថា online scam លោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីលុបបំបាត់ ដោយត្រូវដាក់កម្លាំងតាមដាននៅតាមទីតាំងដែលមានការសង្ស័យ ដូចជា នៅតាមបុរី និងខុនដូ ជាដើម។
លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា បើនិយាយពី online scam គេបានផ្តោតមុខសញ្ញាទៅលើជនជាតិចិន តែពេលនេះ ជនជាតិកូរ៉េ និងខ្មែរ ក៏មានដែរ ដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាប។
បន្ថែមពីនេះ ការងារដោះស្រាយបញ្ហាលិចលង់ ក៏ជាប្រធានបទធំមួយដែល លោក ឃួង ស្រេង ជំរុញឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ យកចិត្តទុកដាក់ ដើម្បីដោះស្រាយក្នុងកិច្ចប្រជុំនេះផងដែរ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានលើកឡើងថា សម្រាប់បុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌ យើងបានប្រើប្រាស់កម្លាំងប៉ូលិស សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរជូនប្រជាពលរដ្ឋចំនួន ១៦ ថ្ងៃ។ ដោយឡែកសម្រាប់ពិធីបុណ្យកឋិនទាន ដែលនឹងចាប់ផ្តើមពីថ្ងៃទី ៨ តុលា ដល់ថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ ២០២៥ ដែលមានរយៈពេល ២៩ ថ្ងៃ យើងក៏បានត្រៀមកម្លាំងរួចរាល់ ទាំងការសម្រួលចរាចរ ការរៀបចំសណ្តាប់ធ្នាប់នៅតាមទីផ្សារ និងនៅតាមវត្តអារាម ជាមួយនឹងការល្បាត ពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


