ព័ត៌មានជាតិ
អាហារូបករណ៍ថ្នាក់ភាសាអង់គ្លេស ៣៥០កន្លែង របស់មូលនិធិសម្តេចក្រុមព្រះ នរោត្តមច័ក្រពង្ស់
មូលនិធិសម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ បានផ្តល់អាហារូបករណ៍ ៣៥០កន្លែង ទៅកាន់សិស្សទើបតែបញ្ចប់ការសិក្សាថ្នាក់ទី ១២ និងសិស្សានុសិស្សទូទៅ សិក្សាថ្នាក់ភាសាអង់គ្លេសគ្រប់កម្រិត នៅវិទ្យាស្ថានភាសាបរទេស សាខាអូរប្ញស្សី នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា តាមរយៈ ការប្រោសព្រះរាជទាននៃសម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់។

អាហារូបករណ៍នេះ ក្រោមកិច្ចសហប្រតិបត្តិការរវាង មូលនិធិសម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ និង សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា គឺដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សបន្តការសិក្សា ក្នុងការកសាងអនាគតដ៏វែងឆ្ងាយ និងកសាងធនធានសម្រាប់ប្រទេសជាតិ។ ឱកាសអាហារូបករណ៍នេះ មិនត្រឹមតែជាជំនួយសម្រាប់ការសិក្សាទេ ប៉ុន្តែបង្ហាញពីទឹកចិត្តសប្បុរសធម៌ កតញ្ញូចំពោះជាតិ និងជាចំណែកមួយដ៏ធំដើម្បីជួយទៅដល់ សិស្សក្រីក្រ និងសិស្សមកពីគ្រួសារពលី និងគ្រួសារភៀសសឹក។ នេះបើតាមការផុស របស់មូលនិធិសម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ុ។

សម្រាប់សិស្សានុសិស្សដែលមានបំណងដាក់ពាក្យអាហារូបករណ៍នេះ អាចដាក់ពាក្យបានតាមរយៈតំណភ្ជាប់៖ https://forms.gle/xtXSn2QZ5MCngA5aA ។ ផុតកំណត់ទទួលពាក្យ នៅថ្ងៃទី ២១ ខែកញ្ញា ២០២៥។ សូមបញ្ជាក់ថា អាហារូបករណ៍ នេះ បានតែសិស្សចំនួន ៣៥០នាក់ដំបូងតែប៉ុណ្ណោះ និងតាមកម្រិត សមត្ថភាព ជីវភាព និងការដាក់ពាក្យរបស់អ្នកសិក្សា៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១៩ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


