Connect with us

ជីវិតកម្សាន្ដ

ល្បីរឿងប្តូរបាកូដទំនិញ! ជា វណ្ណារិទ្ធ ណែនាំឱ្យកត់សម្គាល់ម៉ាក និងសុំម្ចាស់អាជីកម្ម កុំអត្មានិយមបន្លំខ្មែរដូចគ្នា

បានផុស

នៅ

ក្រោយល្បីរឿងផលិតផលថៃ ចាប់ផ្តេីមប្តូរបាកូដប្រទេស ដោយដាក់បាកូដប្រទេសផ្សេងជំនួសនោះ លោក ជា វណ្ណារិទ្ធ តារាសម្តែង និងជាពិធីករប្រុសឆ្នើមកម្ពុជា បានចេញសារដាស់តឿនដល់ពលរដ្ឋខ្មែរឱ្យមានការប្រុងប្រយ័ត្ន និងរៀនកត់សម្គាល់ម៉ាកផលិតផលដែលមានដើមកំណើតពីអ្នកជិតខាងដ៏អាក្រក់មួយនោះផង។ សារដាស់តឿននេះ ធ្វើឡើងក្នុងគោលបំណងធំ ២ ពោលគឺដើម្បីជៀសវាងការជំរុញសេដ្ឋកិច្ចថៃដោយប្រយោលផង និងដើម្បីសុវត្ថិភាពចំពោះសុខភាពផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារពីទំព័រហ្វេសប៊ុកផ្លូវការ លោក ជា វណ្ណារិទ្ធ ដាស់តឿនថា “ផលិតផលសៀមចាប់ផ្តេីមប្តូរបាកូដប្រទេសផ្សេងបណ្តេីរៗហេីយ​ សង្ឃឹមបងប្អូនយេីងមិនភ្លេចពីការឈឺចាប់​ និង​ការមេីលងាយពីពួកថោកទាបឈ្លានពានអស់នោះ​ យេីងត្រូវតែរួមគ្នាគិត រួមធ្វេី​ រួមគាំទ្រ​ផលិតផលជាតិ”។

ដ្បិតមិនបានបញ្ជាក់លម្អិតពីម៉ាកផលិតផលដែលប្តូរបាកូដ ប៉ុន្តែតាមរយៈខ្លឹមសារខាងលើនេះ មានសាធារណជនជាច្រើន បានចូលមកទម្លាយរឿងរ៉ាវដែលខ្លួនចាញ់បោកបាកូដប្រទេសស្រដៀងៗគ្នា ខណៈមានគណនីមួយបានបង្ហាញផលិតផលសម្រស់មួយប្រទេស ដែលប្រើបាកូដកម្ពុជា 844 តែការណែនាំជាភាសាថៃ និងអង់គ្លេសទៅវិញ។

ដោយមើលឃើញភាពអាត្មានិយម តាមរយៈសកម្មភាពបោកបន្លំខ្មែរគ្នានេះ លោក ជា វណ្ណារិទ្ធ ក៏ទទូចសុំទៅកាន់ម្ចាស់អជីវកម្ម និងអ្នកពាក់ព័ន្ធនានា កុំដើម្បីតែប្រយោជន៍មួយពេល ក្បត់នឹងឧត្តមគតិជាតិខ្លួនឯង ពោល កុំដាក់​បាកូដខ្មែរតែរោងចក្រផលិតនៅថៃ។ លោកសង្ឃឹមថា ពលរដ្ឋខ្មែរគ្រប់រូបក៏មិនខុសពីលោក មិនត្រូវភ្លេចការឈឺចាប់​ និង​ការមេីលងាយពីសំណាក់ចោរឈ្លានពានទាំងអស់នោះ​ឡើយ ហើយត្រូវតែរួមគ្នាគិត រួមធ្វេី​ រួមគាំទ្រ​ផលិតផលជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម