Connect with us

ជីវិតកម្សាន្ដ

គ្មានថ្ងៃភ្លេច! អ្នកស្រី នៅ សូនីតា បន្តក្រើនរំលឹកកូនខ្មែរកុំទាន់ភ្លេចខ្លួនត្រូវបន្តរួមគ្នាពហិកាទំនិញសៀម (មានវីដេអូ)

បានផុស

នៅ

ថ្វីដ្បិតបញ្ហាសង្គ្រាមនៅតាមព្រំដែនកម្ពុជាថៃហាក់មានសភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែចំពោះការឈឺចាប់របស់ប្រជាជនខ្មែរមិនអាចបំភ្លេចបាននោះទេ ខណ:ជាស្មារតីនិងឆន្ទ:រួបរួមគ្នាពហិកាឈប់ប្រើប្រាស់ផលិតផលថៃក៏នៅតែបន្តផងដែរ។

ជាមួយគ្នានេះដែរដើម្បីជាការរំលឹកនិងដាស់ស្មារតីដល់កូនខ្មែរ និងប្រជាជនខ្មែរទូទៅ អតីតតារាសម្តែង និងជាអនុប្រធានសមាគមសិល្បករខ្មែរអ្នកនាង នៅ សូនីតា បានចេញមុខបន្តក្រើនរំលឹកបងប្អូនពលរដ្ឋខ្មែរកុំទាន់ភ្លេចខ្លួនត្រូវបន្តរួមគ្នាពហិកាទំនិញសៀម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង នៅ សូនីតា បានបញ្ជាក់ឆន្ទ:ថា “កុំឆាប់ភ្លេច កុំបានមួយឆាវ កុំស្ងប់ស្ងាត់ មិនមែនដើម្បីខ្លួនឯងតែម្នាក់ទេតែដើម្បីសង្គមជាតិទាំងមូល បើយើងមិនខ្លាំង គ្មានអ្នកណាមកជួយយើងទេ តោះចូលរួមពហិកាទំនិញព្រៃ(សៀម) ខ្ញុំចូលរួមផ្សព្វផ្សាយក្នុងនាមជាកូនខ្មែរ”។ អ្នកនាងបន្ថែមថា ខ្ញុំនៅតែបន្តពហិកានិងធ្វើការផ្សព្វផ្សាយទំនិញខ្មែរ បើនៅបន្តប្រើរបស់ថៃស្មើនឹងការជួយទិញគ្រាប់មកផ្លោងខ្មែរ។

មិនខុសគ្នាពីតារាស្រីអ្នកនាង នៅ សូនីតា នោះទេ កាលពីថ្មីៗកន្លងទៅគេឃើញមានតារាល្បីៗជាច្រើនបានប្រកាសពហិកាទំនិញចោរសៀម ខណ:តារាពហុជំនាញរៀមច្បងអ្នកនាង ខាត់ សុឃីម ក៏បានប្រកាសក្រើនរំលឹកទៅដល់កូនខ្មែរជាថ្មី ដោយលើកឡើងថា អ្នកនាងនៅតែបន្តការពហិការរាល់ផលិតផលរបស់ចោរមិនមែនតែ១ថ្ងៃទេគឺជារៀងរហូតតែម្ដង៕ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម