សន្តិសុខសង្គម
លោក ឃួង ស្រេង៖ រឿងសន្តិសុខត្រូវតែការពារជាប់ជាប្រចាំរឿងដដែលៗកុំឱ្យគេដាស់តឿនជាប្រចាំពេក
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានដាក់តឿនដល់កម្លាំងសមត្ថកិច្ច អាជ្ញាធរខណ្ឌទាំង១៤ ឱ្យយកចិត្តទុកដាក់ពង្រឹងសន្ដិសុខសណ្ឋាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យល្អប្រសើរ កុំចាំតែដាស់តឿនជាប្រចាំពេក។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ លោកអភិបាល ឃួង ស្រេង ថាការរក្សាសន្ដិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋត្រូវតែធានាឱ្យបាន១០០ភាគរយ ត្រូវមានការយកចិត្តទុកដាក់កុំឱ្យមានបទល្មើសកើតឡើង ហើយការពិនិត្យរដ្ឋបាល ពិនិត្យជាតិផ្ទុះ ត្រូវធ្វើតែសូមកុំធ្វើឱ្យប៉ះសតិអារម្មណ៍របស់ពលរដ្ឋ។ ដោយឡែកទាក់ទងនឹងអំពើឆបោកអនឡាញលោកអភិបាលបានណែនាំឱ្យអាជ្ញាធរខណ្ឌនិងកម្លាំងសមត្ថកិច្ចយកចិត្តទុកដាក់លុបបំបាត់ឱ្យអស់ផងដែរ។
លោកថា៖ «រឿងសន្តិសុខ ត្រូវតែការពារជាប់ជាប្រចាំ រឿងដដែលៗនេះ កុំឱ្យគេដាស់ទឿនជាប្រចាំពេក»។

លោកក៏បានបញ្ជាឱ្យមានការប្រុងប្រយ័ត្ន និងទប់ស្កាត់អំពើធាក់ប្លន់ម៉ូតូផងដែរ បើទោះបីករណីនេះនៅមិនទាន់កើតមានក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក៏ដោយ។
ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះលោកអភិបាល ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌចុះពិនិត្យតាមវត្តអារាមធានាដល់ចង្ហាន់ប្រគេនដល់ព្រះសង្ឃ និងយកចិត្តទុកដាក់លើការពង្រឹងសន្ដិសុខក្នុងពេលនេះផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


