Connect with us

ព័ត៌មានអន្ដរជាតិ

ហុងកុងនិងតៃវ៉ាន់ ប្រកាសអាសន្ន ចំណែក ថៃ ​កំពុងឆ្លេឆ្លា ដោយសារព្យុះសាហាវបំផុតប្រចាំឆ្នាំ

បានផុស

នៅ

ហុងកុងបានប្រកាសអាសន្នដោយសារមហាព្យុះទីហ្វុង Ragasa ដែលហោះសំដៅទៅវាយប្រហារទីក្រុងនេះ ខណៈនៅឯប្រទេសថៃឯណោះ ក៏កំពុងឆ្លេឆ្លាផងដែរ ដោយសារតែឥទ្ធិពលដ៏ខ្លាំងរបស់ព្យុះសាហាវបំផុតប្រចាំឆ្នាំមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Reuters)

តាមការផ្សាយរបស់ South China Morning Post នៅថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥, ព្យុះនេះនឹងវាយប្រហារទីក្រុងហុងកុងជាមួយខ្យល់ល្បឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយសារតែកម្លាំងដ៏គ្រោះថ្នាក់របស់វា ហុងកុងបានផ្អាកជើងហោះហើរប្រហែល ៦០០ជើង, ពន្យារពេលការដឹកជញ្ជូនតាមជើងទឹក បិទសាលារៀន-អាជីវកម្ម និងជម្លៀសមនុស្សរាប់ម៉ឺននាក់រូចទៅហើយ។

(រូបថត៖ Reuters)

អាជ្ញាធរព្រមានថា ឥទ្ធិពលព្យុះនឹងបង្កជាទឹកជំនន់ធ្ងន់ធ្ងរ វាយប្រហារតំបន់ទំនាបដូចជា Lei Yue Mun នៅភាគខាងកើតតំបន់ Kowloon, តំបន់ Tai O នៅលើកោះ Lantau ភាគខាងលិច និង Tai Po នៅភាគខាងកើត New Territories។

នៅតៃវ៉ាន់ក៏ប្រកាសអាសន្នដែរ ខណៈព្យុះខ្លាំងបំផុតប្រចាំឆ្នាំមួយនេះ បានបណ្តាលឲ្យមនុស្ស១៤នាក់ស្លាប់រួចទៅហើយ បន្ទាប់ពីទឹកជំនន់ជន់លិចក្រុង Guangfu។

(រូបថត៖ Reuters)

ចំណែកនៅថៃឯណោះ កំពុងឆ្លេឆ្លា ព្រោះឥទ្ធិពលដ៏ខ្លាំងនៃព្យុះ Ragasa នឹងបង្កទុក្ខវេទនាធំធេង ដល់តំបន់ជាច្រើននៅទូទាំងប្រទេស។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥ នាយកដ្ឋានឧតុនិយមថៃបានព្រមានដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ ដោយសារឥទ្ធិពលព្យុះនឹងបង្កជាគ្រោះធម្មជាតិដូចជាភ្លៀងធ្លាក់ខ្លាំង ជំនន់រហ័ស បំណាក់ដីភក់ និងទឹកទន្លេហូរបុកខ្លាំង។

(រូបថត៖ Reuters)

ខេត្តដែលរងគ្រោះខ្លាំងជាងគេស្ថិតនៅប៉ែកខាងជើង ឦសាន កណ្តាលនិងខាងកើត ខណៈទីក្រុងបាងកកក៏នឹងរងគ្រោះធ្ងន់ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះទី១៨ និងព្យុះទី១៩ បានវិវដ្ដទៅជាព្យុះសង្ឃរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម