Connect with us

ព័ត៌មានជាតិ

លោក ស្រី ឱ វណ្ណឌីន ស្នើឲ្យអាជ្ញាធរបើកផ្លូវឲ្យអ្នកមានតម្រូវ​ការចាក់វ៉ាក់សាំងលើកទី២

បានផុស

នៅ

លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែង​ស្នើឲ្យ​អា​ជ្ញា​​ធររាជធានីខេត្ត ទូទាំងប្រទេសជួយ សម្រួលបើកផ្លូវ​ឲ្យបងប្អូនប្រជាពលរដ្ឋដែល​បានចាក់វ៉ាក់សាំង​លើកទី១​រួច​ ហើយ​​​​មានតម្រូវការចាក់វ៉ាក់សាំងលើកទី២ នៅទីកន្លែងដែលពួកគាត់ធ្លាប់ចាក់។

ការស្នើរបែបនេះ គឺបានធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន បានលើកពី​បញ្ហាដែល​ពួក​គាត់ត្រូវចាក់វ៉ាក់សាំងលើកទី២ ហើយមិនអាចធ្វើដំណើរបាន ដោយនៅជាប់គាំង​នៅតាម​ទី​តាំង​មួយចំនួន មិនអាចវិលត្រឡប់មកទីតាំងមកកន្លែងដើមបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី ឱ វណ្ណឌីន បញ្ជាក់ថា ប្រសិនបើបងប្អូនយើងលោកចាក់វ៉ាក់សាំងហើយ លោកគ្មាន​លទ្ធភាព​ក្នុងការមកចាក់វ៉ាក់សាំងលើកទទី២ទេនោះ ដូច្នេះការចាក់លើកទី១ របស់គាត់ នឹងក្លាយ​ទៅជាអសារបង់។ ដូច្នេះសូមឲ្យអភិបាលរាជធានីខេត្តទាំងអស់ត្រួតពនិនិត្យនិងជួយសម្រួលឲ្យពួកគាត់បានធ្វើដំណើរ។

លោកស្រី ឱ វណ្ណឌីនបានប្រាប់ថា អ្នកដែលចាក់វ៉ាក់សាំងគឺសុទ្ធតែមានកាតចាក់វ៉ាក់សាំងទាំងអស់ ដូច្នេះប្រសិនបើគាត់ដល់​ពេលវេលា​ដែលត្រូវមកចាក់លើកទី២ គាត់អាចនឹងបង្ហាញកាតនោះដល់អាជ្ញាធរសមត្ថកិច្ច​ដែលនៅឆែកឆេរពីព្រំប្រទល់ខេត្តមួយទៅខេត្តមួយដើម្បីបង្ហាញពីតម្រូវការថាគាត់ទៅចាក់វ៉ាក់​សាំងនៅកន្លែងណាមួយ។

បើតាមលោកស្រី ឱ វណ្ណឌីននៅក្នុងកាតនោះសុទ្ធតែបង្ហាញថ្ងៃខែ ដែលវ៉ាក់សាំង ស៊ីណូហ្វាម និងស៊ីណូវ៉ាក់​ពីចន្លោះពេល ១៤ថ្ងៃទៅ២៨ថ្ងៃ និង Covishield រយៈពេលពី ៨ សប្តាហ៍ ទៅ ១២ សប្តាហ៍ ក្រោយពីថ្ងៃដែលបានចាក់លើកទី១ ដូច្នេះសមត្ថកិច្ចអាចផ្ទៀងផ្ទាត់បាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម