Connect with us

កីឡា

មកដឹងពី​​ស្ថានភាព​របួសដាច់​ ACL ​របស់​កីឡាករ​គុន​ខ្មែរ​ រិទ្ធ អារុណ​

បានផុស

នៅ

កីឡាករ​គុន​ខ្មែរ​ រិទ្ធ អារុណ​ ក្រោយ​ពី​របួស​​អំឡុង​ការ​ប្រកួតជា​មួយ​ចិន​ កាល​ពី​​ថ្ងៃ​ទី១៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នៅ​ខេត្ត​សៀមរាប​ អំឡុង​ពេល​នោះ​រូប​គេ​ពិនិត្យ​ឃើញ​ថា​ដាច់​សរសៃ​ ACL ជង្គង់​ហើយ និង​កំពុង​ព្យាបាល​ដោយ​មិន​បាន​វះកាត់​នោះ​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពហ្វេសបុក

កីឡាករ​​ រិទ្ធ  អារុណ​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ពិនិត្យ​រួច​មក​គ្រូ​ពេទ្យ​ប្រាប់​ថា​ដាច់​ ACL (ដាច់​សរសៃ​ពួរ​កណ្ដាល) ប៉ុន្តែ​មិន​ដាច់​ប៉ិត​ទាំង​ស្រុង​នោះ​ទេ​អាច​ព្យាបាល​ដោយ​មិន​វះកាត់​បាន​ និង​ត្រូវ​តាមដាន​រយៈពេល​មួយ​ម្ដងៗ។​

អ្នក​ប្រដាល់​ខាង​លើ​បន្ត​ទៀត​ថា​ នៅ​​ពេល​នេះ​ពេទ្យ​ឲ្យ​ញុំ​ថ្នាំ​ ដាក់​គ្រីប​អប​ជង្គង់​ និង​ហ្វឹកហាត់​យក​សាច់ដុំ​ជង្គង់ឡើង​វិញ​ដើម្បី​ទប់​សរសៃ​ពួរ​ដែល​បាន​ដាច់​នោះ។​ យ៉ាងណា​ត្រូវ​ទៅ​ជួប​ពេទ្យ​មួយ​ខែ​ម្ដងៗ​ដើម្បី​តាមដាន​ស្ថានភាព​របួស​នេះវិវិឌ្ឍន៍​ទៅ​ដូច​ម្ដេច។​

កីឡាករ រិទ្ធ អារុណ

អ្នក​ប្រដាល់​ចាស់​វស្សា​រូប​នេះ​បន្ត​ទៀត​ថា​ របួស​នេះ​បើ​វះកាត់​ក៏​បាន​ដែរ​ ប៉ុន្តែ​ត្រូវការ​ចំណាយ​ថវិកា​ច្រើន​ និង​ពេលវេលា​យូរ​ទម្រាំ​ជា​សះស្បើយ។​ មួយ​វិញ​ទៀត​គ្រូ​ពេទ្យ​ពិនិត្យ​ទៅ​ថា​អាច​ព្យាបាល​បាន​ដោយ​មិន​បាច់​វះកាត់​ផង​ទើប​រូប​គេ​សម្រេច​ថា​ព្យាបាល​បែប​នេះ​ទៅ​តាម​គ្រូ​ពេទ្យ​បាន​ប្រាប់។​

កីឡាករ រិទ្ធ អារុណ

បញ្ជាក់​ដែរ​ថា​ កីឡាករ​ រិទ្ធ អារុណ​ បាន​របួស​ដាច់​សរសៃ​ជង្គង់​ (ACL)​ អំឡុង​ការ​ប្រកួត​មិត្តភាព​ជា​មួយ​កីឡាករ​ចិននៅ​ក្នុង​កម្មវិធី​ Land Of Peace​ កាល​ពី​ថ្ងៃ​ទី១៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នៅ​ឯ​ខេត្ត​សៀមរាប។​ រិទ្ធ អារុណ​ ក្រៅ​តែ​ពី​ឡើង​ប្រកួត​ហើយ​នោះ​លោក​ក៏​ជា​គ្រូ​បង្ហាត់​ផង​មើល​ការ​ខុសត្រូវ​ក្លឹប​ថ្មី​«ស្ទឹងត្រង់តេជោគុនខ្មែរ»ផង​ដែល​ទើប​បង្កើត​នៅ​ខេត្ត​កំពង់ចាម​៕​

កីឡាករ រិទ្ធ អារុណ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម