ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែង ស្នើស្ថាប័នពាក់ព័ន្ធផ្តល់មធ្យោបាយបង្ក្រាបគ្រឿងញៀននៅលើដែនទឹក
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ស្នើដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិចារណាក្នុងការការផ្តល់មធ្យោបាយបង្ក្រាបបទល្មើសគ្រឿងញៀននៅលើដែនទឹក ដើម្បីបង្កើនការបង្ក្រាបឱ្យកាន់តែមានប្រសិទ្ធភាព ខណៈការបង្ក្រាបលើដែនទឹកកន្លងទៅជួបបញ្ហាច្រើនដោយសារខ្វះឧបករណ៍ និងបច្ចេកទេស។

សំណើរនេះត្រូវបានលើកឡើងជាសាធារណៈ នៅក្នុងសន្និសីទស្តីពី វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ២៦ ខែកញ្ញា ដែលរៀបចំឡើងដោយក្រសួងមហាផ្ទៃ។ ពាក់ព័ន្ធការបង្ក្រាបគ្រឿងញៀនទូទាំងខេត្ត លោក សរ សុពុត្រា ថ្លែងថា កន្លងមកមានក្រុមសង្គមងងឹតយកគ្រឿងញៀនចូលតាមច្រកអន្តរជាតិដែរ ប៉ុន្តែត្រូវបានសមត្ថកិច្ចបង្ក្រាបបាន។ គ្រឿងញៀនទាំងនោះត្រូវបានរកឃើញនៅតាមរថយន្តទេសចរណ៍ និងរថយន្ត Pick Up ជាដើម។ ប៉ុន្តែការបង្ក្រាបគ្រឿងញៀននៅលើដែនទឹកវិញ លោកបញ្ជាក់ថា សមត្ថកិច្ចជួបហានិភ័យ ពីព្រោះមធ្យោបាយរបស់យើងមិនធានាដល់ប្រតិបត្តិការបង្ក្រាបនោះទេ។
លោកបានលើកករណីជាក់ស្តែងមកថា៖«គ្រឿងញៀនរត់ពន្ធតាមផ្លូវទឹកពិបាកបង្ក្រាប ម៉ាស៊ីនទូកជនល្មើសលឿន កម្លាំងយើងចុះល្បាតតាមផ្លូវទឹក ល្បាតៗម៉ាស៊ីនរលត់។ ត្រង់ចំណុចនេះ សំណូមពរដល់ថ្នាក់ដឹកនាំក្រសួង ផ្តល់ជាមធ្យោបាយ និងបំពាក់បំប៉នអំពីសមត្ថភាពនៅក្នុងការបង្ក្រាបនេះបន្ថែមទៀត គឺយើងធានានឹងមានការកាត់បន្ថយនូវបទល្មើសដែលកើនឡើងតាមរយៈការជញ្ជូនតាមផ្លូវទឹក»។បន្ថែមពីនេះការបង្ក្រាបបទល្មើសគ្រឿងញៀនតាមផ្លូវទឹកជួបការលំបាកច្រើន។ ផលវិបាកនោះ ទោះបីសមត្ថកិច្ចកំណត់ទីតាំងជនល្មើសថាមានសង្ស័យដឹកជញ្ជូនគ្រឿងញៀនក្តី ប៉ុន្តែរកមិនឃើញនោះទេ ដោយសារក្រុមសង្គមងងឹតបានលាក់គ្រឿងញៀងនៅក្នុងទឹក។
បើតាមអភិបាលខេត្តស្ទឹងត្រែង បច្ចុប្បន្ននេះ ខេត្តស្ទឹងត្រែងមានកម្លាំងបង្ក្រាបចំនួន ៤ កម្លាំងឆ្មក់ ចាំស្ទាក់ នៅក្នុងការបង្ក្រាបលើបទល្មើសគ្រឿងញៀន និងបទល្មើសជួញដូរមនុស្សឆ្លងកាត់ព្រំដែន។ ក្នុងនោះដែរ គណៈកម្មការគ្រឿងញៀនខេត្ត លេខាដ្ឋាន បញ្ជាការឯកភាពខេត្តដែលមាននគរបាល អាវុធហត្ថជាសេនាធិការ ថ្នាក់បញ្ជាការឯកភាពក្រុង ស្រុក បានរួមចំណែកសហការ រាប់បញ្ចូលតាំងពីកម្លាំងចម្រុះដែលចុះពីថ្នាក់ជាតិទៅ បានជួយទៅក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនគួរឱ្យកត់សម្គាល់។

ចំណែកការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam ) វិញ លោក សរ សុពុត្រា អះអាងថា ខេត្តស្ទឹងត្រែងពុំមានទីតាំងប្រព្រឹត្តបទល្មើសអនឡាញទេ។ ប៉ុន្តែក្នុងយុទ្ធនាការកន្លងមកនេះ ខេត្តដែលនៅជាប់ព្រំប្រទល់ឡាវមួយនេះ បានបង្កើនជាកម្លាំងចលករមួយក្នុងការទប់ស្កាត់ការហូរចូលពីប្រទេសជិតខាងនៅតាមព្រំដែន ឬបណ្តាខេត្តផ្សេងៗដែលមានបំណងនាំចូលទៅកាន់ខេត្តទី២ ឬទី ៣។ លោកថា៖« ខេត្តបានដាក់ចេញនូវផែនការចុះល្បាតតាមខ្នងផ្ទះ តាមដានរហូតថា តំបន់ណាដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិតច្រើនជាងគេក្នុងមួយថ្ងៃ ដើម្បីកំណត់អំពីមុខសញ្ញាប្រព្រឹត្តបទល្មើស ពីព្រោះក្រុមបទល្មើសអនឡាញនេះ គឺគេប្រើប្រាស់អ៊ីនធើណិត អ៊ីចឹងកន្លែងណាដែលមានការទាញប្រើប្រាស់ច្រើន គឺជាកន្លែងកំណត់មុខសញ្ញាបាន»។
កន្លងមក លោកអភិបាលខេត្តស្ទឹងត្រែង បានចាត់កម្លាំងល្បាតតាមមូលដ្ឋាន ទីតាំងទុកចោល អគារទុកចោល រោងចក្រ និងដីម្ការធំទុកចោល ដើម្បីស្វែករកទីតាំងខុសប្រក្រតី។ សរុបមកវិញ ក្នុងប្រតិបត្តិការនៃយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញនេះ លោក សរ សុពុត្រា គូសបញ្ជាក់ថា ខេត្តអនុវត្តបង្ក្រាបបានចំនួន ១៥ ករណីដែលជាករណីឆ្លងកាត់ ពុំមែនជាករណីដែលកើតឡើងនៅក្នុងមូលដ្ឋាននោះទេ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


