Connect with us

ព័ត៌មានជាតិ

ថៃថារកឃើញទីតាំងឆបោកអនឡាញនៅកម្ពុជាតែមិនព្រមបង្ហាញភស្ភុតាង

បានផុស

នៅ

នគរបាលកម្ពុជាបានបង្ហាញការសោកស្ដាយដែលថៃបន្តមិនផ្ដល់ភស្ភុតាងដែលថាខ្លួនរកឃើញទីតាំងឆបោកអនឡាញនៅកម្ពុជាឱ្យកម្ពុជា ក្រៅពីរូបភាពទីតាំងដែលយកចេញពី google map។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិកម្មរបស់នគរបាលកម្ពុជាពេលនេះគឺបន្ទាប់ពីមេបញ្ជាការប្រឆាំងការឆបោក និងជួញដូរមនុស្សអន្តរជាតិរបស់ប្រទេសថៃលោក Thatchai Pitaneelaboo កាលពីថ្ងៃទី២៥ ខែកញ្ញា បានថ្លែងប្រាប់នគរបាលអន្តរជាតិដែលចុះមកពិនិត្យព្រំដែនច័ន្ទថាក់បុរី-ប៉ៃលិន ថាលោកបានបញ្ជូនព័ត៌មានជាក់លាក់ពីទីតាំងឆបោកអនឡាញមកកម្ពុជារួចហើយ និង​សង្ឃឹម​ថា​កម្ពុជា​នាំ​យក​ផែន​ការ​ប្រតិបត្តិ​ការ​មក​ចូលរួម​កិច្ចប្រជុំនៅចុងខែកញ្ញានេះ។

នគរបាលជាតិកម្ពុជាបញ្ជាក់ថាព័ត៌មានពីទីតាំងដែលថៃផ្ញើមកនោះត្រឹមរូបភាពទីតាំង និងទុន្នន័យកំណត់ទីតាំង Google Map ដែលមហាជនទូទៅអាចរកបានជាសាធារណៈ ខណៈក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៦ កញ្ញា នគរបាលកម្ពុជាបានស្នើសុំដល់ថៃដើម្បីផ្ដល់ព័ត៌មាន និងភស្ភុតាងបន្ថែមដើម្បីអាចរៀបចំប្រតិបត្តិការស្របតាមនីតិវិធីរបស់កម្ពុជា តែគិតមកដល់ពេលនេះកម្ពុជាមិនទាន់ទទួលការឆ្លើយតបនៅឡើយទេក្រៅពីពាក្យថា «នឹងប្រគល់ជូន»។

បន្ថែមលើនេះនគរបាលថៃក៏ស្នើសុំលើកពេលប្រជុំដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ខែកញ្ញានេះថែមទៀត ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងផែនការសកម្មភាពកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស។

នគរបាល​កម្ពុជាបញ្ជាក់ថា៖ «សមត្ថកិច្ចកម្ពុជានឹង​ចុះបង្ក្រាបគោលដៅដែលមានការស៊ើបបញ្ជាក់ ឬតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយភាគីបរទេសដែលព័ត៌មាន និងតម្រុយគ្រប់គ្រាន់»។«សមត្ថកិច្ចកម្ពុជានឹង​ចុះបង្ក្រាបគោលដៅដែលមានការស៊ើបបញ្ជាក់ ឬតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយភាគីបរទេសដែលព័ត៌មាន និងតម្រុយគ្រប់គ្រាន់»។

កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបន្ទាប់ពី​មានបទបញ្ជាពីនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ គិតត្រឹមពាក់ខែសីហា មនុស្សជាង៣ពាន់នាក់ត្រូវបានឃាត់ខ្លួនដែលមាន១៩សញ្ជាតិ និង​បញ្ជូនមេខ្លោង៦៦នាក់ទៅកាន់តុលាការ ខណៈជនបរទេសពាក់ព័ន្ធការឆបោកអនឡាញសរុបប្រមាណជិត ២៥០០នាក់ត្រូវនិរទេសចេញពីកម្ពុជា៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម