ព័ត៌មានជាតិ
តំណាងលោកជំទាវម៉ែន សំអន ផ្ដល់អំណោយជូនដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់ខណ្ឌទាំង ១៤ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩
ភ្នំពេញ ៖ លោកហួត ហាក់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ បានប្រគល់អំណោយជូនរដ្ឋបាលខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ទីស្តីការក្រសួង ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ដ៏កាចសាហាវនេះ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការហួត ហាក់ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ជូនដល់អស់ លោក លោកស្រី ដែលបានចូលរួមនាពេលនេះ ដោយក្តីនឹករលឹក និងបានគិតគូរអំពីសុខទុក្ខរបស់បងប្អូននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញផងដែរ។

ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត លោករដ្ឋលេខាធិការក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់សមត្ថកិច្ច និង អាជ្ញាធរនៅគ្រប់មូលដ្ឋានទាំងអស់ ដែលបានយកចិត្តទុក្ខដាក់បំពេញភារកិច្ចបម្រើការពារ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេស ការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោករដ្ឋលេខាធិការក៏បានលើកទឹកចិត្តឲ្យស្ថាប័នទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត នូវវិធានការសំខាន់ៗដែលក្រសួងសុខាភិបាល និង វិធានការណ៍ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

អំណោយរួមមានក្នុងថ្ងៃនេះរួមមាន ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបត្ថម្ភថវិកា ២១លានរៀល និងអង្ករ ៣តោន លោក ឧកញ៉ា ផែរ ហុកឈួន និងលោកស្រីឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ឧបត្ថម្ភ ទឹកសុទ្ធ ៦៣០កេស ,លោក លីវ សុភ័ក្ត្រា ឧបត្ថម្ភ ឧបករណ៍លាងដៃ និងប្រដាប់វាស់កម្តៅស្វ័យប្រវត្តិ ចំនួន ៥៦គ្រឿង ជែលអាល់កុល ៥៦កេស និង លោក នៅ សារី អគ្គនាយកក្រុមហ៊ុន រ៉ាកាន់ណាហ្គា ខេមបូឌា ដែលបានឧបត្ថម្ភម៉ាស់ ១១២កេស៕
ដោយ ៖ វិមាន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


