ព័ត៌មានអន្ដរជាតិ
មេដឹកនាំកំពូលរបស់វៀតណាមនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៦ខែ តុលា ប្រមុខបក្សកុម្មុយនិស្តវៀតណាមលោក To Lam នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងចាប់ពីថ្ងៃទី ៩ ដល់ទី ១១ ខែតុលា តាមការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។

ដំណើរទស្សនកិច្ចនេះជាលើកដំបូងរបស់មេដឹកនាំវៀតណាមទៅកាន់ទីក្រុងព្យុងយ៉ាងចាប់តាំងពីឆ្នាំ ២០០៧ មកមិនធ្លាប់មាន ដែលនឹងធ្វើឡើងស្របពេលនឹងការដង្ហែក្បួនយោធានៅថ្ងៃទី ១០ ខែតុលា របស់កូរ៉េខាងជើងដែលប្រារព្ធខួបលើកទី ៨០ របស់គណបក្សកម្មករកំពុងកាន់អំណាច។
លោក Lam នឹងត្រូវអមដំណើរដោយរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Phan Van Giang និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដោយគូសបញ្ជាក់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរ ខណៈដែលពួកគេប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូត ទោះបីជាមិនមានពាណិជ្ជកម្មផ្លូវការរវាងពួកគេក៏ដោយ។
គួរបញ្ជាក់ដែរថាដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចនៅខែសីហារបស់លោក Lam ទៅកាន់កូរ៉េខាងត្បូង ដោយបង្ហាញពីតួនាទីតុល្យភាពរបស់ក្រុងហាណូយក្នុងតំបន់ ខណៈពេលដែលមានភាពតានតឹងរវាងទីក្រុងព្យុងយ៉ាង សេអ៊ូល និងមហាអំណាចធំៗរួមមានអាមេរិក និងចិន៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


