សេចក្ដីជូនដំណឹង
សភាពាណិជ្ជកម្មឌូបៃ បំពេញបេសកកម្មពាណិជ្ជកម្ម នៅទីក្រុងភ្នំពេញជាមួយនឹងកិច្ចប្រជុំធុរកិច្ចទ្វេភាគីជាច្រើនរវាងក្រុមហ៊ុនមកពីប្រទេសកម្ពុជា និងទីក្រុងឌូបៃ
- Salem AlShamsi៖ “យើងប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ដើម្បីកសាងភាពជាដៃគូរឹងមាំនៅទីផ្សារអាទិភាព”។
- ពាណិជ្ជកម្មមិនមែនប្រេងរបស់ប្រទេសកម្ពុជាជាមួយទីក្រុងឌូបៃឈានដល់ ៣៩៤.៥ លានដុល្លារក្នុងឆ្នាំ២០២៤ ដែលមានកំណើន៣% ធៀបនឹងឆ្នាំ២០២៣។

ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម៖ សភាពាណិជ្ជកម្មឌូបៃដែលជាសភាមួយក្នុងចំណោមសភាទាំងបីនៅក្រោមសភាឌូបៃបានបំពេញបេសកកម្មពាណិជ្ជកម្មរបស់ខ្លួនមកប្រទេសកម្ពុជាដោយជោគជ័យ។ សភាពាណិជ្ជកម្មឌូបៃ បានរៀបចំកិច្ចប្រជុំធុរកិច្ចទ្វេភាគីជាច្រើននៅទីក្រុងភ្នំពេញ រវាងក្រុមហ៊ុនមកពីប្រទេសកម្ពុជានិងទីក្រុងឌូបៃ ដើម្បីស្វែងរកឱកាសភាពជាដៃគូថ្មីនៅវិស័យចម្រុះជាច្រើន។
ជាផ្នែកមួយនៃបេសកកម្មនេះ សភាពាណិជ្ជកម្មឌូបៃបានរៀបចំវេទិកា ‘Doing Business with Cambodia’ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជាសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយស្ថានទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំទីក្រុងបាងកក (បច្ចុប្បន្នកំពុងបម្រើការជាស្ថានទូតnon-resident របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមសម្រាប់ប្រទេសកម្ពុជា)។

វេទិកានេះ ក៏មានសុន្ទរកថាស្វាគមន៍ដែលថ្លែងដោយលោកជំទាវ តឹក រ៉េតកំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជានិងលោក Salem AlShamsi ដែលជាអនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិនៃសភាឌូបៃ។
អ្នកចូលរួមដែលមានដូចជាមន្ត្រីជាន់ខ្ពស់ អ្នកដឹកនាំធុរកិច្ចនិងតំណាងក្រុមហ៊ុនក្នុងស្រុក បានចូលរួមក្នុងវេទិកានេះដើម្បីស្វែងរកមធ្យោបាយសម្រាប់កិច្ចសហប្រតិបត្តិការនិងឱកាសនៃភាពជាដៃគូរវាងសមាជិកនៃគណៈប្រតិភូឌូបៃនិងសហគមន៍ធុរកិច្ចកម្ពុជា។

លោក Salem AlShamsi អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិ នៃសភាឌូបៃមានប្រសាសន៍ថា “យើងប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ដើម្បីកសាងភាពជាដៃគូរឹងមាំនៅទីផ្សារអាទិភាព និងបើកផ្លូវថ្មីសម្រាប់ការពង្រីកអន្តរជាតិ។ សកម្មភាពទាំងនេះ គាំទ្រដល់កំណើនប្រកបដោយនិរន្តរភាព នៃសហគមន៍ធុរកិច្ចរបស់ទីក្រុងឌូបៃ និងពង្រឹងកេរ្តិ៍ឈ្មោះរបស់អេមីរ៉ាតនេះជាមជ្ឈមណ្ឌលអាជីវកម្មឈានមុខគេលើពិភពលោក”។
ពាណិជ្ជកម្មមិនមែនប្រេងរបស់ទីក្រុងឌូបៃ ជាមួយប្រទេសកម្ពុជា ឈានដល់ ៣៩៤.៥ លានដុល្លារក្នុងឆ្នាំ២០២៤ដែលមានកំណើន៣% ធៀបនឹងឆ្នាំ២០២៣។

ក្នុងវេទិកានេះសភាពាណិជ្ជកម្មឌូបៃបានធ្វើបទបង្ហាញលម្អិតមួយដែលបង្ហាញពីឱកាសដែលផ្តល់ដោយបរិយាកាសធុរកិច្ចដ៏មានថាមពលរបស់ទីក្រុងឌូបៃ។ វគ្គនេះបានគូស បញ្ជាក់ពី គុណសម្បត្តិផ្នែកប្រកួតប្រជែងរបស់អេមីរ៉ាតសម្រាប់ក្រុមហ៊ុនខ្មែរក្នុងវិស័យចម្រុះ និងបង្ហាញ ពីរបៀបដែលទីក្រុងឌូបៃបម្រើជាច្រកយុទ្ធសាស្ត្រទៅកាន់ទីផ្សារតំបន់ដែលមានសក្តានុពលខ្ពស់។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញពីទិដ្ឋភាពទូទៅនៃមូលដ្ឋានគ្រឹះសេដ្ឋកិច្ចបរិយាកាសធុរកិច្ចយុទ្ធសាស្ត្រអភិវឌ្ឍន៍និងទិដ្ឋភាពពាណិជ្ជកម្មរបស់ប្រទេសកម្ពុជារួមជាមួយនឹងឱកាសវិនិយោគសំខាន់ៗសម្រាប់ក្រុមហ៊ុននិងអ្នកវិនិយោគបរទេស។

សភាពាណិជ្ជកម្មឌូបៃបានកំណត់នូវវិស័យដែលមានសក្តានុពលខ្ពស់ជាច្រើនសម្រាប់ពាណិជ្ជកម្មរវាងទីក្រុងឌូបៃនិងប្រទេសកម្ពុជារួមមានអាលុយមីញ៉ូមដែក ភេសជ្ជៈពូកគ្រឿងសង្ហារិម និងគ្រឿងយន្តហោះ។
វិស័យដែលមានសក្តានុពលសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជា ដោយក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃរួមមាន៖ វិស័យទេសចរណ៍ សណ្ឋាគារ និងភោជនីយដ្ឋាន ដឹកជញ្ជូន វាយនភ័ណ្ឌ ផលិតផលប្រើប្រាស់ និងឧបករណ៍ប្រើប្រាស់ក៏ដូចជាការវិនិយោគលើសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ។

គណៈប្រតិភូពីទីក្រុងឌូបៃ មានតំណាងក្រុមហ៊ុនវិស័យឯកជន ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃចំនួន១៦ ដែលប្រតិបត្តិការនៅក្នុងឧស្សាហកម្មចម្រុះរួមមាន៖ ឧស្សាហកម្មសម្ភារៈសំណង់ និងសំណង់វិស្វកម្ម FMCG អាហារ និងភេសជ្ជៈ សេវាថែទាំសុខភាព លក់រាយ សម្លៀកបំពាក់ វាយនភ័ណ្ឌ គ្រឿងសំអាង និងវិស័យប្រេងនិងឧស្ម័ន។
គួររំលឹកថា សភាឌូបៃ គឺជាស្ថាប័នសាធារណៈមិនរកប្រាក់ចំណេញ ដែលគាំទ្រចក្ខុវិស័យរបស់ទីក្រុងឌូបៃ ក្នុងនាមជាអ្នកដឹកនាំសកល តាមរយៈការផ្តល់អំណាចដល់អាជីវកម្ម ការផ្តល់សេវាប្រកបដោយភាពច្នៃប្រឌិត និងការជួយភ្ជាប់ទំនាក់ទំនងជាមួយបណ្តាញ ដែលមានឥទ្ធិពល។ នៅខែមីនា ឆ្នាំ២០២១ ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum អនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម និងជាអ្នកគ្រប់គ្រងនៃទីក្រុងឌូបៃ បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ នៃសភាពាណិជ្ជកម្មឌូបៃ និងការបង្កើតសភាចំនួនបី សម្រាប់អេមីរ៉េត ដែលរួមមាន៖ សភាពាណិជ្ជកម្មឌូបៃ សភាអន្តរជាតិឌូបៃ និងសភាសេដ្ឋកិច្ចឌីជីថលឌូបៃ ដែលនៅក្រោមសភាឌូបៃ៕

តាមដានពួកយើងនៅលើបណ្តាញសង្គមខាងក្រោមនេះ៖
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ Mohamad Mouzehem
ទំនាក់ទំនងសាធារណៈ និងទំនាក់ទំនងសាជីវកម្ម
ទូរសព្ទ៖ +៩៧១ ៤ ២០២៨៥៣៧
អ៊ីមែល៖ [email protected]
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៧ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


