សេចក្ដីជូនដំណឹង
CUS ប្រារព្ធសង្រ្កាន្តជាមួយវេទិកាពិភាក្សា អំពីសមត្ថភាពយុវជន ក្នុងសង្គមឌីជីថល
ភ្នំពេញ, ៦ មេសា ២០២៦– សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) បានប្រារព្ធពិធីសង្រ្កាន្តឆ្នាំថ្មីកាលពីថ្ងៃទី ៣ដល់ថ្ងៃទី៥ ខែមេសា និងបានប្រារព្ធពិធីចម្រើនព្រះបរិត្តឡើងអគារថ្មីស្ថិតនៅជិតផ្សារទំនើបអ៊ីអន២ ជាមួយវេទិកាពិភាក្សាអំពី “សមត្ថភាពយុវជនក្នុងសង្គមសេដ្ឋកិច្ចឌីជីថលស្របតាមគន្លងព្រះពុទ្ធសាសនា”។

ពិធីដ៏ឱឡារិកនេះ ត្រូវបានធ្វើឡើងដោយមានការនិមន្ត និងចូលរួមជាអធិបតីប្រោះព្រំសិរីសួស្តីដោយ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន សម្តេចព្រះសង្ឈនាយករងទី៣ និងសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រមទាំងស្ថាបនិក គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និស្សិត និងភ្ញៀវកិត្តិយសជាច្រើនទៀត។
សម្រាប់មូលបទ “ការកសាងមូលធនមនុស្សតាមគន្លងព្រះពុទ្ធសាសនា” ដែលមានការនិមន្តជាព្រះវាគ្មិនកិត្តិយសដោយ សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ព្រះអគ្គលេខាធិការរងថេរសភានៃព្រះពុទ្ធសាសនានៃព្រះរាជាណាចក្យកម្ពុជា និងវាគ្មិនកិត្តិយស ឯកឧត្តមសាស្រ្តាចារ្យ ហោ ប៊ុនឡេង ដោយមានការសម្របសម្រួលកម្មវិធីដោយឯកឧត្តម អ៊ឹម វុត្ថា។

ជាមួយនឹងវេទិការពិភាក្សា សម្រាប់មូលបទ «សមត្ថភាពយុវជនក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល» ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានសម្របសម្រួលដឹកនាំវេទិកា ដោយមានការចូលរួមជាវាគ្មិនកិត្តិយសពី ឯកឧត្តមបណ្ឌិត តាំង ហុងលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម អ៊ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងកញ្ញា ថូ ម៉ូរីហ្សា បុគ្គលិកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលកម្ពុជា៤.០។

ជាមួយគ្នានេះដែរ សម្រាប់អគារថ្មីមានផ្ទៃក្រឡាសំណង់ជាង ៣ម៉ឺនម៉ែត្រការ៉េ បំពាក់ដោយបច្ចេកវិទ្យាទំនើប សមស្របសម្រាប់បណ្តុះបណ្តាល និងស្រាវជ្រាវ។ CUS បានប្តេជ្ញាថា នឹងបន្តផ្តល់ការអប់រំ និងការស្រាវជ្រាវដែលមានគុណភាពខ្ពស់ ដើម្បីបង្កើតយុវជនជាមូលធនមនុស្សឆ្នើម សមស្របសម្រាប់សង្គមសេដ្ឋកិច្ចឌីជីថលកម្ពុជា។

អង្គវេទិកាបានលើកអនុសាសន៍សំខាន់ៗដល់យុវជន ដូចជា ការរៀនជំនាញឌីជីថលជាប្រចាំ ការគិតវិភាគ ការគ្រប់គ្រងពេលវេលា ការបង្កើតបណ្តាញទំនាក់ទំនង ការរក្សាសុវត្ថិភាពឌីជីថល ការមានចក្ខុវិស័យអន្តរជាតិ និងការប្រើប្រាស់បច្ចេកវិទ្យាដោយមានសីលធម៌។
CUS បានបញ្ជាក់ថា៖ «ក្រោមទិសដៅយុទ្ធសាស្រ្តថ្មី សាកលវិទ្យាល័យនឹងបន្តអភិវឌ្ឍន៍សមត្ថភាពនិស្សិតឱ្យក្លាយជាមូលធនមនុស្សឆ្នើម សម្រាប់ជាតិ និងសង្គមឌីជីថលនាពេលអនាគត»។
គួរបញ្ជាក់ថារយៈពេលជាង២៤ឆ្នាំមកនេះ មាននិស្សិតបានបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) ចំនួនជាងប្រាំម៉ឺននាក់រួចហើយមានចាប់ពីថ្នាក់បរិញ្ញាបត្ររង រហូតដល់ថ្នាក់បណ្ឌិត ដែលកំពុងបំពេញការងារនិងមុខរបរបានល្អប្រសើរនៅទូទាំងប្រទេសទាំងក្នុងជួររាជការ និងផ្នែកឯកជន បច្ចុប្បន្នមាននិស្សិតជិត២ម៉ឺនទៀតបាននិងកំពុងសិក្សា៕



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


