សេចក្ដីជូនដំណឹង
ក្រសួងអប់រំ រៀបចំប្រឡង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ អបអរទិវាអំណានលើកទី ៧
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសរៀបចំប្រឡង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីអបអរទិវាអំណានលើកទី ៧។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៣១ ខែមករានេះ បានជម្រាបមក ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រឡងប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ១ ដល់ លេខ៣ ទទួល ពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៧ ថ្ងៃទី ១១ មីនា ២០២២ ក្រោមប្រធានបទ “អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល”។
លោក ហង់ ជួនណារ៉ុន ស្នើលោក លោកស្រី ប្រធាន រៀបចំដំណើរការប្រឡងប្រណាំងជ្រើសរើសជ័យលាភី លេខ១ ថ្នាក់ក្រោមជាតិទាំងបីវិញ្ញាសា ដោយថតជាវីដេអូ (វិញ្ញាសាអានអត្ថបទ និងស្មូតកំណាព្យ) និងស្នាដៃសំណៅដើម របស់ជ័យលាភីផ្នែកតែងនិពន្ធ រួចបញ្ចូនមកនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សាឱ្យបានមុនថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ ជាកំហិត។

វិញ្ញាសាប្រឡងប្រណាំង៖
– ការតែងនិពន្ធ(អត្ថបទពាក្យកាព្យ ឬពាក្យរាយ) សម្រាប់សិស្សមធ្យមសិក្សាទុតិយភូមិ
– ការស្លូតកំណាព្យ សម្រាប់សិស្សមធ្យមសិក្សាបឋមភូមិ
– ការអានអត្ថបទ សម្រាប់សិស្សបឋមសិក្សា(សិស្សថ្នាក់ទី៤ ដល់ទី៦)។
កាលបរិច្ឆេទ និងទីកន្លែងប្រឡងប្រណាំង៖
– កាលបរិច្ឆេទប្រឡងប្រណាំងយកជ័យលាភីថ្នាក់ជាតិ ថ្ងៃទី៩ ដល់ទី១០ ខែមីនា ឆ្នាំ២០២២
– ទីកន្លែង អគាររដ្ឋបាលថ្មីក្រសួងអប់រំ យុវជន និងកីឡា (ជាប់សាលាបឋមសិក្សាចៅពញាហុក)
– ទំនាក់ទំនង លេខទូរសព្ទ និងតេឡេក្រាម ០១២ ៩២ ៨៦ ៩១។
គួរបញ្ជាក់ថា ការជម្រាបខាងលើ ធ្វើតាមកម្មវត្ថុ ការអនុវត្តសេចក្ដីណែនាំលេខ ៤៧អយក.សណន ស្តីពី ការប្រារព្ធទិវាជាតិអំណាន ១១ មីនា ចុះថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៧ និងដោយយោងតាម អនុក្រឹត្យលេខ ១២០អនក្រ.បក ស្ដីពី ទិវាជាតិអំណាន ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


