សេចក្ដីជូនដំណឹង
ប្រធាន IWPG ចូលរួមពិធីរំលឹកខួបលើកទី ៦ នៃ DPCW ក្រោមប្រធានបទ “ចម្លើយចំពោះសន្តិភាព, មាត្រា ១០ និង ប្រការ ៣៨”
លោកស្រី Hyun Sook Yoon ប្រធានគណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព (IWPG) បានចូលរួមក្នុងពិធីរំលឹកខួបលើកទី ៦ នៃសេចក្តីប្រកាសសន្តិភាព និងការបញ្ឈប់សង្គ្រាម (DPCW) ក្រោយប្រធានបទ “ចម្លើយចំពោះសន្តិភាព, មាត្រា ១០ និង ប្រការ ៣៨ នៃ DPCW” ហើយលោកស្រីបាននិយាយថា “បន្ទាប់ពីការបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា យើងកំពុងប្រឈមមុខនឹងសោកនាដកម្មរបស់ប្រទេសអ៊ុយក្រែនម្តងទៀត ។

នៅថ្ងៃទី ១៤ ខែមីនា វេលាម៉ោង ៨ យប់នៅប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងពិធីរំលឹកខួបលើកទី ៦ នៃអង្គការសន្តិភាព និងការស្ដារឡើងវិញនៃពន្លឺពិភពលោក (HWPL) និង DPCW ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ ដែលមានលោកស្រី Man Hee Lee ជាប្រធានបាននិយាយថា “DPCW គឺជាចម្លើយពីស្ថានសួគ៌សម្រាប់ការបញ្ចប់សង្គ្រាម និងដើម្បីសម្រេចបានសន្តិភាព ។ សេចក្តីប្រកាសនេះដែលមានបទដ្ឋានអន្តរជាតិដើម្បីបញ្ចប់សង្គ្រាម គឺនិយាយអំពីមូលហេតុនៃសង្គ្រាម និងទប់ស្កាត់ការផ្ទុះឡើងនៃសង្គ្រាម ហើយទន្ទឹមនឹងនោះ វាលើកឡើងពីវិធានការតាមដានដើម្បីធានាថា ពិភពលោកនៅតែបន្តបន្ទាប់ពីចុងបញ្ចប់នៃសង្គ្រាម” ។
លោកស្រីបន្តថា “សមាជិក និងកុមាររបស់យើងកំពុងស្លាប់នៅក្នុងទីក្រុងកៀវប្រទេសអ៊ុយក្រែន ជាកន្លែងដែលសាខា IWPG មានទីតាំងនៅ ។ ការលះបង់ដ៏ធំបំផុតក្នុងសង្រ្គាមគឺស្ត្រី និងយុវជន ហើយជាមួយនឹងច្បាប់អន្តរជាតិបច្ចុប្បន្ន សង្រ្គាមមិនអាចបញ្ឈប់សង្រ្គាមបានទេ បើទោះបីជាមនុស្សស្លូតត្រង់ត្រូវបានសម្លាប់ក៏ដោយ ។

ចំណែកលោកស្រី Yoon បានបញ្ជាក់ថា “ខ្ញុំសូមសួរទៅប្រមុខរដ្ឋនៃប្រទេសទាំងអស់ជុំវិញពិភពលោក ។ យើងសុំដោយស្មោះពីអង្គការសហប្រជាជាតិឲ្យបង្ហាញសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីឲ្យ ‘DPCW’ អាចត្រូវបានបង្កើតឡើងជាច្បាប់អន្តរជាតិ ក៏ដូចជាដើម្បីសន្តិភាពប្រកបដោយនិរន្តរភាពអាចសម្រេចបានផងដែរ“ ។
ទន្ទឹមនឹងនេះដែរស្ត្រី ៩០០ នាក់មកពី ៤១ ប្រទេសមកពីគណៈកម្មាធិការ IWPG ក៏បានចូលរួមក្នុងព្រឹត្តិការតាមអនឡាញនេះផងដែរ ។ នៅក្នុងពិធីរំលឹកខួបនេះ អង្គការ HWPL បានប្រកាសថា ខ្លួនគ្រោងនឹងជំរុញការបង្កើតស្ថាប័នសន្តិភាពជាមូលដ្ឋានសម្រាប់ចាក់ឬស និងអភិវឌ្ឍសន្តិភាពក្រោមប្រធានបទ “ស្ថាប័នសន្តិភាព” និង “ការកសាងមូលដ្ឋានច្បាប់សម្រាប់សន្តិភាពប្រកបដោយនិរន្តរភាព” ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


