Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​សាម​សុង បាន​ណែនាំ​កម្មវិធី “Samsung Innovation Campus” ដើម្បី​ផ្តល់ឱ្យ​យុវជន កម្ពុជា ក្នុងការ​ពង្រឹងសមត្ថភាព និង​ឱកាស​ការងារ នាពេល​អនាគតរបស់​ពួកគេ

បានផុស

នៅ

​ក្រុមហ៊ុន​ សាម​សុង បានធ្វើ​ការបើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នៅក្នុង​ប្រទេស​កម្ពុជា​យើងនូវ​កម្មវិធី Samsung Innovation Campus ដែលជា​កម្មវិធី​មនុស្សធម៌របស់​សាម​សុង ដែល​បាន​បង្កើតឡើង នៅ​ទូទាំង​ពិភពលោក ដើម្បី​ពង្រឹងសមត្ថភាព​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​(ICT) សម្រាប់យុវជន​ជំនាន់​ថ្មី នៃ​យុគ្គសម័យ​បដិវត្តន៍ ឧស្សាហកម្ម ជំនា​ន់ទី​៥​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹង​ការប្រកាស​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ខាងលើ សាម​សុង ​ក៏​ធ្វើការ​ចុះហត្ថលេខាលើ​អនុស្សរណៈនៃ​ការយោគយល់​គ្នា រវាង​សកល​វិទ្យាល័យ​ភូមិ​ន្ទ្រ​ភ្នំពេញ ដើម្បី​បើក​ដំណើរការ​កម្មវិធី​អប់រំ ICT​ នៅ​កម្ពុជា​ផងដែរ ហើយ​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC) ក្នុង​បរិវេន​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម ឈួន ដា​រា រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ក៏មាន​ការចូលរួម​ផងដែរ ពី​សំណាក់់ ឯកឧត្តម​បណ្ឌិត ជេ​ត ជាលី សកលវិទ្យា​ធិ​ការ​នៃ​សកល​វិទ្យាល័យ​ភូមិ​ន្ទ្រ​ភ្នំពេញ​, លោក Hark Kyu Park ប្រធាន​គ្រប់គ្រង​សាជីវកម្ម​សាម​សុង​ពិភពលោក​,​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និ​ក​ប្រចាំ​ទ្វីបអាស៊ី និង​អូ​សេ​អា​នី ឯកឧត្តម ប៉ក ហ៊ឹង​ឡុង ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា ព្រមទាំង​វត្តមាន សាស្ត្រាចារ្យ និង​និស្សិត​ជាង 300 នាក់​។​

​បើតាម លោក Hark Kyu Park កម្មវិធី Samsung Innovation Campus ដែលមាន​ដំណើរការ​នៅ​ទូទាំង​ពិភពលោក គឺជា​កម្មវិធី​ផ្តល់នូវ​ការអប់រំ លើកកម្ពស់​សមត្ថភាព​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន (ICT) ដល់​និស្សិត និង​យុវជន​ដែល​គ្មាន​ការងារ​ធ្វើជា​ច្រើន​។ ក្រៅពី​ជំនាញ​ចម្បងៗ ដូចជា AI, IoT, Big Data, Coding និង programming, កម្មវិធី Samsung Innovation Campus ក៏បាន​បណ្តុះបណ្តាល នូវ​ជំនាញ​ផ្នែក​ទន់​ជាច្រើន​ដល់​យុវជន ដើម្បី​ជំរុញ​យុវជនឱ្យ​កាន់​តែមាន​ទេពកោសល្យ ដែល​នាំ​ការ​រី​ចម្រើនដល់​សង្គម​នាពេល​អនាគត​។​

ឯកឧត្តម ឈួន ដា​រា បាន​អបអរសាទរចំពោះ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា រវាង​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ក្រុមហ៊ុន​សាម​សុង ក្នុងការ​ដាក់ឱ្យ​ដំណើរការនូវ​កម្មវិធីសិក្សា នវានុវត្តន៍​តាមបែប​សម័យ​ទំនើប នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដើម្បី​ជា​ថ្នាល​បណ្តុះសិស្ស​និស្សិត​កម្ពុជាឱ្យ​ចាប់យក​ជំនាញពី​វិស័យ​បច្ចេកវិទ្យា​ឌីជីថល និង​ទំនាក់ទំនង ព័ត៌មានវិទ្យា (ICT) ដើម្បី​ដើរ​ឱ្យទាន់​របត់​នៃ​បដិវត្ត​ឧស្សាហកម្ម ៤.០​។​

ជាមួយនេះ ឯ​.​ឧ ឈួន ដា​រា ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ក្រុមហ៊ុន​សាម​សុង ដែល​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​នូវ​កម្មវិធី​នវានុវត្តន៍​នេះ​ឡើង​ និង​បានចាត់ទុក​សកម្មភាព​នេះ ​គឺជា​ការចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការកសាង​ធនធានមនុស្ស លើ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ដែល​កម្ពុជា​កំពុង​យកចិត្តទុកដាក់ និង​ត្រូវការ​ជា​ចាំបាច់នូវ​ជំនួយ​បច្ចេកទេស លើ​ការរៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ប្រភេទ​នេះ ពី​បណ្ដា​ប្រទេសអភិវឌ្ឍន៍​នានា​។​

ទន្ទឹមនេះ ឯ​.​ឧ ឈួន ដា​រា ក៏បាន​វាយតម្លៃ​ខ្ពស់​ផងដែរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​គណៈ​ដឹកនាំ និង​សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ ភូមិន្ទ​ភ្នំពេញ និង​ក្រុមហ៊ុន​សាម​សុង ដែល​បាន​សហការគ្នា​បង្កើត​ក​ម្ម​វិធី​នវានុវត្តន៍​នេះ​ឡើង ដើម្បី​ដាក់បញ្ជូល​ក្នុង​កម្មវិធីសិក្សា​ជូន​និស្សិត​កម្ពុជា ជា​ជំនួយ​បំពេញបន្ថែម លើ​កម្មវិធីសិក្សា​ដែលមាន​ស្រាប់​។ នេះ​ពិត​ជាមាន ន័យ​ធំធេង​សម្រាប់​សិស្ស​និស្សិត​កម្ពុជា ក្នុងការ​ពង្រឹងសមត្ថភាព​របស់ខ្លួនលើ​វិស័យ​ឌីជីថល និង​ព័ត៌មានវិទ្យា ដើម្បី​ដើរ​ឱ្យទាន់​សម័យកាល​ថ្មី​មួយ ដែល​ពិភពលោក​ទាំងមូលកំពុង​ប្រើប្រាស់​ជា​ឧបករណ៍ ដើម្បី​កំណើនសេដ្ឋកិច្ច និង​ធានា​ប្រសិទ្ធភាព​ការងារ​ក្នុង​បរិបទ​ឌីជីថល​នេះ​។ ក្នុងន័យនេះ​ឯ​.​ឧ មាន​សុទិដ្ឋិនិយម​ថា ការអភិវឌ្ឍ​ធនធានមនុស្សលើវិស័យ​ឌីជីថល និង​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មានវិទ្យា (ICT) នឹងមាន​សន្ទុះ​ទៅមុខ​មួយកម្រិតទៀតនាពេលខាងមុខ​។

សូម​បញ្ជាក់ដែរថា ក្រោយពី​បញ្ចប់​ពិធី​ចុះ​អនុស្សារណៈនៃ​ការយោគយល់​គ្នា​ខាងលើ​រួចមក ឯ​.​ឧ ឈួន ដា​រា លោក Hark Kyu Park និង​ប្រតិភូក៏បាន​ធ្វើការ​ទស្សនៈកិច្ច​មជ្ឈមណ្ឌល Samsung Innovation Campus ដែល​នឹងធ្វើ​ការបើក​ដំណើរការ ចាប់ពី​ខែកញ្ញា​ខាងមុខនេះ​តទៅ ដែលជា​ផ្នែក​មួយ​នៃ​ការពង្រឹង​សមត្ថភាពរ​បស់​យុវជន​កម្ពុជា លើ​វិស័យ​បច្ចេកវិទ្យា​នាពេល​អនាគត​ផងដែរ​។ បន្ថែម​ពីនេះ លោក Hark Kyu Park ក៏បាន​ធ្វើការ​ណែនាំពី​គុណសម្បត្តិ នៃ​ទីក្រុង​ប៊ូសាន ដែល​ត្រូវជា​ម្ចាស់ផ្ទះ សម្រាប់​ពិព័រណ៍​ពិភពលោក World Expo 2030 ផងដែរ​។

គួរ​រំលឹក​ផង​ដែលថា ក្រុមហ៊ុន Samsung ជា​សមាជិក​សកម្ម ផ្នែក​ឯកជន​នៃ​គណៈកម្មាធិការ​ប្រជែង ធ្វើជា​ម្ចាស់ផ្ទះ World Expo 2030 បានធ្វើ​សកម្មភាព​យ៉ាង​ផុសផុលនៅ​ជុំវិញ​ពិភពលោក ដើម្បីឱ្យ​ទីក្រុង​ប៊ូសានក្លាយជា​ម្ចាស់ផ្ទះ នៃ​ពិព័រណ៍​ពិភពលោក World Expo 2030 នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម៨ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍២០ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៥ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម