បច្ចេកវិទ្យា
ក្រុមហ៊ុនសាមសុង បន្តយុទ្ធនាការសកម្មភាពមនុស្សធម៍ដោយរួមសហការជាមួយក្រសួងពាណិជ្ជកម្មក្រោមប្រធានបទ “Love & Care” ដែលបានបរិច្ចាគសម្ភារសិក្សាចំនួន 1200 ឈុត និងថេប្លេត សាមសុងដល់សិស្សានុសិស្សក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ
ថ្ងៃទី07 ខែធ្នូ ឆ្នាំ២០២២៖ បើគិតមកត្រឹមពេលនេះមិនមែនជាលើកទី ១ ទេដែលក្រុមហ៊ុន សាមសុង បានបង្កើតសកម្មភាពមនុស្សធម៌ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមក៏ដូចជាសហគមន៍ជាច្រើនតាមរយៈការអប់រំ និងបណ្តុះបណ្តាលជំនាញផ្សេងៗ។

តាមរយៈសេចក្តីស្រឡាញ់…ក្ដីបារម្ភ…ក្រុមហ៊ុន សាមសុង បានរួមសហការយុទ្ធនាការសប្បុរសធម៌ជាមួយនឹងក្រសួងពាណិជ្ជកម្មក្រោមប្រធានបទ “Love & Care” ដើម្បីធ្វើការចូលរួមបរិច្ចាគនូវសម្ភារសិក្សាចំនួន 1200 ឈុត ដល់សិស្សានុសិស្ស ដែលក្នុងនោះរួមមាន៖ សៀវភៅ, ខ្មៅដៃ, ជ័រលុប និងប្រដាប់ខួងខ្មៅដៃ រួមទាំង Samsung Tablet ចំនួន 80 គ្រឿងផងដែរ។
យុទ្ធនាការសប្បុរសធម៌របស់ក្រុមហ៊ុន សាមសុង បានប្រព្រឹត្តទៅនៅថ្ងៃទី 07 ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មជាច្រើនរូប ព្រមទាំងអភិបាលខេត្ត អភិបាលស្រុករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពី ស្រុកបាធាយ និងស្រុកព្រៃឈរ។

គោលបំណងសំខាន់នៃសកម្មភាពសប្បុរសធម៌ដែលក្រុមហ៊ុន សាមសុង តែងតែធ្វើ និងកំពុងធ្វើនាពេលនេះ គឺដើម្បីផ្ដល់នូវភាពងាយស្រួលដល់សិស្សានុសិស្ស និងបំពេញការខ្វះខាតក្នុងការរៀនភាសា ក៏ដូចជាពង្រឹងសម្ថតភាពក្នុងការប្រើប្រាស់ភាសាបន្ថែមតាមរយៈការប្រើប្រាស់ Tablet របស់ក្រុមហ៊ុន សាមសុង។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា “ខ្ញុំពិតជាស្ញើចសរសើរដល់ក្រុមហ៊ុន សាមសុង តែងតែគិតគូ និងយកចិត្តទុកដាក់ ក្ដីព្រួយបារម្ភដល់សង្គមជាតិ ក៏ដូចជាសិស្សានុសិស្សដែលកំពុងខ្វះខាត ដើម្បីសម្រួលដល់ការសិក្សានាបច្ចុប្បន្ននេះ”។

បើយោងតាម លោក ស្យុង គឿន លី (Hyung Geun Lee) អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនសាមសុងប្រចាំប្រទេស កម្ពុជាបានមានប្រសាសន៍ថា “ផលិតផល សាមសុង បានផ្សាភ្ជាប់ទំនាក់ទំនងទៅនឹងជីវិតរស់នៅរបស់ប្រជាជន យ៉ាងស្អិតរមួត។
ជាពិសេស យើងតែងតែផ្ដោតសំខាន់លើវិស័យអប់រំតែម្តងដែលយើងការជឿជាក់យ៉ាងមុតមាំថា “ការអប់រំគឺជាគ្រាប់ពូជន៍មួយក្នុងចំណោមគ្រាប់ពូជន៍ដ៏ចាំបាច់បំផុតមិនអាចខ្វះបានក្នុងការផ្តល់នូវគំនិតច្នៃប្រឌិតថ្មីៗដើម្បីកសាងធនធានមនុស្សដ៏មានសក្កដានុពល និងការអភិវឌ្ឍន៍ជានិរន្តរ៍”ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុនមួយដែលតែងតែយកចិត្តទុកដាក់ក្នុងកិច្ចការសង្គមជាតិ ហើយក្រុមហ៊ុនក៏មានការប្តេជ្ញាចិត្តយ៉ាងមោះមុតថាខ្លួននឹងនៅតែបន្តសកម្មភាពមនុស្សធម៌តទៅមុខទៀត គឺដើម្បីជម្រុញការអភិវឌ្ឍន៍សង្គមជាតិ តាមរយៈការផ្គត់ផ្គង់សម្ភារសិក្សា ក៏ដូចជាផ្តល់ការសិក្សា និងបណ្តុះបណ្តាលដើម្បីបង្កើននូវជំនាញ ចំណេះដឹង និងភាពវៃឆ្លាតដល់សហគមន៍បន្តទៀតផងដែរ។

គួររំលើកផងដែរថា សកម្មភាពទាំងនេះ គឺធ្វើឡើងក៏ដើម្បីផ្សព្វផ្សាយពិព័រណ៍ពិភពលោក World Expo 2030 ក្នុងការដេញថ្លៃឱ្យទីក្រុង ប៊ូនសាន ធ្វើជាម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 នេះផងដែរ។




-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


