Connect with us

សេចក្ដីជូនដំណឹង

អង្គការអន្តរជាតិហេប្រុន មជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន បានរៀបចំ វេទិកាគ្រូពេទ្យបេះដូងកុមារកម្ពុជា-កូរ៉េ ២០២៥

បានផុស

នៅ

នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គការអន្តរជាតិហេប្រុន សហការជាមួយក្រសួងសុខាភិបាលកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា និងសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំ វេទិកាគ្រូពេទ្យបេះដូងកុមារកម្ពុជា-កូរ៉េ ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានអ្នកចូលរួមជាង២០០នាក់។ វេទិកានេះ ផ្តោតសំខាន់ទៅលើ ដំណោះស្រាយប្រកបដោយនិរន្តរភាព សំរាប់ការថែទាំសុខភាពកុមារ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកជំនាញផ្នែកវេជ្ជសាស្រ្តកម្ពុជានិងកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្ទរកថាបើកវេទិកានិងគន្លឹះសំខាន់ៗ ការបើកកម្មវិធីវេទិកា មានការថ្លែងសន្ទរកថាដោយ លោកវេជ្ជបណ្ឌិត គីម វ៉ូចុងដែលជាស្ថាបនិករបស់អង្គការអន្តរជាតិហេប្រុន មជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន និងសន្ទរកថាអបអរសាទរដោយ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ លោកវេជ្ជបណ្ឌិត គីម វ៉ូចុង បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវេទិកានេះ​ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ខណៈដែលលោកឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ កុយ វ៉ាន់នី លើកឡើងអំពីផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញការថែទាំសុខភាពកុមារនៅកម្ពុជា។

បទបង្ហាញគ្របដណ្តប់លើប្រធានបទដូចជា PDA, ASD, VSD, ការព្យាបាលTOF​។​ អ្នកជំនាញកម្ពុជា រួមមានលោកវេជ្ជបណ្ឌិត អ៊ុង សាវលី និងលោកវេជ្ជបណ្ឌិត ឡុង រ៉ាមី មកពីមន្ទីរពេទ្យគន្ធបុប្ផានិងលោកវេជ្ជបណ្ឌិត ស្រេង លឹមហេង មកពីមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានចែករំលែកជំនាញនិងការយល់ដឹងរបស់ពួកគាត់ទៅលើបញ្ហាប្រឈមក្នុងស្រុក។ អ្នកជំនាញកូរ៉េដូចជា សាស្រ្តាចារ្យ SONG Jinyoung (Samsung Medical Center) សាស្រ្តាចារ្យ KIL Hong-Ryang (Chungnam National University Hospital)សាស្រ្តាចារ្យ YUN Tae-Jin (Asan Medical Center)និង សាស្រ្តាចារ្យ LEE Chang-Ha (Bucheon Sejong Hospital)បានបង្ហាញនូវបច្ចេកទេសវះកាត់ប្រកបដោយភាពច្នៃប្រឌិត និងបានស្នើយុទ្ធសាស្រ្តសម្រាប់កិច្ចសហការលើកកម្ពស់ហេដ្ឋារចនាសម្ព័នថែទាំសុខភាពរបស់កម្ពុជា។

កិច្ចសហការក្នុងក្រុមនិងការថ្លែងសន្ទរកថាបិទ- កិច្ចពិភាក្សាជាក្រុមដែលមានសាស្រ្តាចារ្យ CHOI Jung-Yun (Seoul National University Hospital) សាស្រ្តាចារ្យ YU Jae Hyeon (Chungnam National University Hospital) សាស្រ្តាចារ្យ ហាវ រ័ត្ននារី (សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល) និងលោកវេជ្ជបណ្ឌិត ហ៊ី សុខឡាយ(មន្ទីរពេទ្យគន្ធបុប្ផា)ផ្តោតលើការជំរុញការថែទាំបេះដូងកុមារនិងជំរុញភាពជាដៃគូប្រកបដោយនិរន្តរភាព។អ្នកចូលរួមបានចូលរួមយ៉ាងសកម្មដោយការលើកឡើងនូវសំនួរដែលដោះស្រាយបញ្ហាប្រឈម និងឳកាសផ្នែកវេជ្ជសាស្រ្តរបស់កម្ពុជា។ព្រឹត្តិការណ៍នេះបានបញ្ជប់ដោយសុន្ទរកថាបិទពីលោកសាស្រ្តាចារ្យ KIM Nam Su​ (អគ្គលេខាធិការនៃបណ្តាញបេះដូងកុមារសាកល នៃមន្ទីរពេទ្យ Myongji) បាននិយាយថា វេទិកាថ្ងៃនេះជាការចាប់ផ្តើមនៃជំពូកថ្មីក្នុងការកែលំអរការថែទាំសុខភាពកុមារនៅកម្ពុជា។ រួមគ្នាយើងអាចប្រែក្លាយការពិភាក្សានេះទៅជាសកម្មភាពដ៏មានអត្ថន័យដែលជួយសង្រ្គោះជីវិតមនុស្ស។

ការកសាងកេរ្តិ៍ដំណែលនៃកិច្ចសហប្រតិបត្តិការ-ចាប់តាំងពីការបើកមជ្ឈមណ្ឌលបេះដូងរបស់ខ្លួនក្នុងឆ្នាំ២០១៤ មជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុនបានផ្តល់ការថែទាំសង្គ្រោះជីវិតដល់កុមារជាង៥០០នាក់ ដែលមានជំងឺបេះដូងពីកំនើត ដោយបានបង្កើតមូលនិធិសំរាប់ការថែទាំកុមារមានជំងឺបេះដូងនៅកម្ពុជា។ វេទិកានេះបានដើរតួជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមវះកាត់កូរ៉េនិងអ្នកជំនាញកម្ពុជាដោយត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ត្រចះត្រចង់សម្រាប់កុមារកម្ពុជា។

អំពីមជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន

ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ នៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។ មជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុនបានព្យាបាលអ្នកជំងឺប្រមាណ៨០,០០០នាក់ ក្នុង១ឆ្នាំ ហើយមានគ្រែសំរាកចំនួន១០០ បន្ទប់វះកាត់ចំនួន៣ និងបន្ទប់ពិគ្រោះជំងឺចំនួន១៣។ យើងបេជ្ញារផ្តល់នូវឯកទេសថែទាំ បណ្តុះបណ្តាលអ្នកជំនាញថែទាំសុខភាព និងការកសាងប្រព័ន្ធថែទាំសុខភាពប្រកបដោយនិរន្តរភាព សម្រាប់ប្រជាជនដែលមិនទាន់បានទទួលសេវាថែទាំសុខភាព។

អំពី WITHHEBRON:

WITHHEBRON មានទីស្នាក់ការកណ្តាលនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ មានតួនាទីជាស្ថាប័នកណ្តាលសម្រាប់សម្របសម្រួលមជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន ដោយគាំទ្របេសកម្មរបស់ខ្លួនក្នុងការលើកកម្ពស់សុខភាព និងគុណភាពជីវិតរបស់ប្រជាជនកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តថែទាំសុខភាព និងការថែទាំដោយក្តីមេត្តា។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម