សេចក្ដីជូនដំណឹង
ABA ពង្រឹងការគាំទ្រកិច្ចការមនុស្សធម៌តាមរយៈការបរិច្ចាគ ១០០,០០០ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា
ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា និងជាសាជីវកម្មមានទំនួលខុសត្រូវសង្គមដ៏សកម្ម បានចូលរួមវិភាគទានសប្បុរសធម៌ ១០០,០០០ ដុល្លារអាមេរិក ជូន កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី ១៦២ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម 8 ឧសភា ឆ្នាំ 2025។

ការរួមចំណែកនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការគាំទ្របេសកម្មកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់កិច្ចការសង្គ្រោះពេលមានគ្រោះមហន្តរាយ ការងារសុខាភិបាល និងសេវាសុខុមាលភាពសង្គមទូទាំងប្រទេស។ មិនថាគ្រោះមហន្តរាយប្រភេទណា នៅតំបន់ដាច់ស្រយ៉ាលប៉ុណ្ណា កាកបាទក្រហមកម្ពុជា តែងតែស្វះស្វែងឆ្លើយតបជូនប្រជាពលរដ្ឋ ដែលត្រូវការបំផុត។
ពិធីប្រគល់ថវិការសប្បុរសធម៌នេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា លោកស្រី ធាម រមណីយ អគ្គនាយិការងប្រតិបត្តិ និងនាយិកាទំនាក់ទំនងគូភាគី-ប្រធានគ្រប់គ្រងតំបន់ និងគណៈគ្រប់គ្រងជាន់ខ្ពស់ជាច្រើនរូបទៀត នៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។

លោកស្រី ធាម រមណីយ មានប្រសាសន៍ថា “យើងខ្ញុំមានកិត្តិយស ដែលបានរួមចំណែកគាំទ្រដល់កិច្ចការរបស់កាកបាទក្រហម ដែលបន្តផ្លាស់ប្តូរជីវិតប្រជាពលរដ្ឋកម្ពុជាជាច្រើន។ បេសកម្មដែលគួរឲ្យកោតសរសើរទាំងនេះ បង្ហាញយ៉ាងច្បាស់អំពីស្មារតីមនុស្សធម៌ និងការខិតខំប្រឹងប្រែង ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងលើកកម្ពស់សុខភាព។”
លោកស្រីក៏បានបន្ថែមថា “នៅធនាគារ ABA យើងខ្ញុំជឿជាក់ទៅលើការរួបរួមនៃសហគមន៍ ហើយយើងខ្ញុំនឹងបន្តគាំទ្រកាកបាទក្រហមកម្ពុជា ក្នុងការបង្កើនលទ្ធផលវិជ្ជមានតាមរយៈការផ្តួចផ្តើមកិច្ចការសប្បុរសធម៌នានា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់កាកបាទក្រហមកម្ពុជា និងក្រុមការងារជួរមុខ ក្នុងការលើកកម្ពស់ភាពធន់ក្នុងប្រទេស។”

បង្កើតឡើងក្នុងឆ្នាំ 1955 កាកបាទក្រហមកម្ពុជា បានក្លាយជាអង្គការមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា។
ក្នុងនាមជាដៃគូសហការយូរអង្វែងរបស់កាកបាទក្រហមកម្ពុជា ABA តែងតែគាំទ្រសេវាសង្គ្រោះក្នុងពេលមហន្តរាយ កិច្ចការសុខាភិបាល និងសុខុមាលភាពសង្គម តាំងពីឆ្នាំ 2005។ ជាក់ស្តែង កម្មវិធីរួមគ្នារវាងធនាគារ ABA និងកាកបាទក្រហមកម្ពុជា កន្លងទៅនេះ ប្រព្រឹត្តទៅកាលពីអំឡុងខែតុលា ឆ្នាំ 2024 ដែលក្រុមការងារ ABA និងគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តតាកែវ បានចូលរួមប្រគល់អំណោយជូនប្រជាពលរដ្ឋចំនួន 55 គ្រួសារ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ។

អត្ថបទពាណិជ្ជកម្ម
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


