សេចក្ដីជូនដំណឹង
ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស
គ្រួសារយោធិន ៣ នាក់នៅខេត្តឧត្តរមានជ័យ ទទួលបានការលុបបំណុលសរុបជិត ៥0.000 ដុល្លារអាមេរិក

ធនាគារ វីង បានប្រគល់វិញ្ញាបនបត្រផ្លូវការបញ្ជាក់ពីការលុបបំណុលដែលមានទឹកប្រាក់សរុបជិត ៥០.០០០ ដុល្លារអាមេរិក ជូនដល់គ្រួសារយោធិនរងរបួសចំនួន ៣នាក់ នៅក្នុងខេត្តឧត្តរមានជ័យ ដែលរងគ្រោះដោយសារជម្លោះព្រំដែនខ្មែរ-ថៃ។

ដោយអនុវត្តតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងតបតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជាផងនោះ ធនាគារ វីង បានសម្រេចលុបចោលបំណុលទាំងស្រុងជូនដល់អតិថិជន ឬអ្នករួមខ្ចី ដែលជាយោធិនបានពលី ឬពិការក្នុងពេលបំពេញបេសកកម្ម និងលុបចោលបំណុលចំនួន ៧៥% សម្រាប់យោធិនដែលរងរបួស។ ចាប់តាំងពីចុងខែ កក្កដា ឆ្នាំ២០២៥មក ធនាគារ វីង បានធ្វើការដោយផ្ទាល់ជាមួយអាជ្ញាធរ និងគ្រួសារយោធិនដើម្បីធានាបាននូវដំណោះស្រាយឆាប់រហ័ស និងប្រកបដោយការគោរពដឹងគុណ។

ពិធីប្រគល់វិញ្ញាបនបត្រនេះត្រូវបានធ្វើឡើងនៅឯគេហដ្ឋានផ្ទាល់របស់គ្រួសារវីរយុទ្ធជនក្នុងខេត្តឧត្តរមានជ័យ។
លោក អ៊ុត សឿង អគ្គនាយករងប្រតិបត្តិ ទទួលបន្ទុកសេវាធនាគារបុគ្គល នៃធនាគារ វីង បានលើកឡើងថា៖ “តាងនាមឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ វីង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនដល់វីរកងទ័ពចំពោះការពលីកម្មគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិរបស់យើង។ បងប្អូនគឺជាវីរបុរសដ៏អង់អាចនៃកម្ពុជាយើង។ យើងខ្ញុំសង្ឃឹមថា ការបន្ធូរបន្ថយបំណុលនេះនឹងជួយសម្រាលបន្ទុកក្រុមគ្រួសាររបស់បងប្អូនក្នុងអំឡុងពេលដ៏លំបាកនេះ។”

គ្រួសារយោធិននីមួយៗបានទទួលការលុបបំណុល ៧៥% ពីធនាគារ វីង។ ក្នុងចំណោមនោះ លោក ណន ធា ដែលជាយោធិនរងរបួសនៅក្នុងប្រតិបត្តិការសឹក មានទីលំនៅឋិតក្នុងខេត្តឧត្តរមានជ័យ បានថ្លែងអំណរគុណជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងធនាគារ វីង ដែលបានជួយគ្រួសាររបស់គាត់ក្នុងគ្រាដ៏សោកសៅនេះ។
លោក ណន ធា បាននិយាយថា៖ “ខ្ញុំនឹកស្មានមិនដល់ថា នឹងមានអ្នកណាមកជួយខ្ញុំដោយក្ដីមេត្តាបែបនេះឡើយ ខ្ញុំពិតជាអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងធនាគារ វីង ចំពោះសមានចិត្តនៃការយកចិត្តទុកដាក់ និងការជួយសម្រាលបន្ទុកដល់គ្រួសារខ្ញុំ។”

ចំណែកជនរងគ្រោះពីរគ្រួសារទៀតគឺ លោក ណុប វ៉ាន់ ជាយោធិនរងរបួសនៅក្នុងប្រតិបត្តិការសឹក និងអ្នកស្រី ផង់ ស្រីដាវ ដែលស្វាមីរបស់គាត់ជាមន្ត្រីប៉ូលីសការពារព្រំដែនហើយរងរបួសនៅក្នុងជម្លោះនេះផងដែរ។
តាំងពីជម្លោះនៅព្រំដែនបានកើតឡើង ក្រុមគ្រួសារជាច្រើនត្រូវបានបង្ខំចិត្តចាកចេញពីលំនៅឋាន។ ដោយមើលឃើញពីទុក្ខលំបាកនេះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានផ្តួចផ្តើម “មូលនិធិទ្រទ្រង់ជនភៀសសឹក” សម្រាប់ជួយទ្រទ្រង់ដល់គ្រួសាររងគ្រោះ ហើយបានអំពាវនាវដល់សាធារណជនឱ្យចូលរួមគាំទ្រផ្តល់ជំនួយដល់ពលរដ្ឋដែលរងគ្រោះ។រហូតមកដល់បច្ចុប្បន្ន គ្រួសារជាង ២.០០០ គ្រួសារបានទទួលជំនួយតាមរយៈគំនិតផ្ដួចផ្ដើមនេះរួចមកហើយ៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


