មេដឹកនាំស៊ូដង់បានទទួលឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ម្នាក់និងបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួនទៅក្រុងតេអេរ៉ង់ ដែលនេះជាការផ្លាស់ប្ដូរឯកអគ្គរដ្ឋទូតរវាងប្រទេសទាំងពីរលើកដំបូង ដើម្បីពង្រឹងការទាក់ទងគ្នាបន្ទាប់ពីមានការប្រេះឆារយៈពេល ៨ ឆ្នាំ។
ប្រទេសចិន និងហ្វីលីពីនបានឈានដល់កិច្ចព្រមព្រៀងដើម្បីនឹងបញ្ចប់ការប្រឈមមុខដាក់គ្នានៅឯច្រាំងថ្មចោទដែលមានជម្លោះខ្លាំងបំផុតនៅក្នុងសមុទ្រចិនខាងត្បូង។
កូរ៉េខាងត្បូងបានចាប់ផ្តើមបំពងសំឡេងឃោសនាសំដៅទៅកាន់ប្រទេសកូរ៉េខាងជើងឡើងវិញ ដើម្បីសងសឹកនឹងការបង្ហោះប៉េងប៉ោងយោងសំរាមចុងក្រោយរបស់កូរ៉េ...
ការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី១៨ខែកក្កដានេះបានឲ្យដឹងថា អាជ្ញាធរឥណ្ឌូណេស៊ី បានចាប់ជនជាតិឥណ្ឌា៣នាក់ ដើម្បីរារាំងការប៉ុនប៉ងរត់ពន្ធគ្រឿងញៀននៅលើនាវាដែលមានទង់ជាតិសិង្ហបុរីនៅកោះ Riau ។ អាជ្ញាធរឥណ្ឌូណេស៊ីបានរកឃើញថ្នាំញៀនមេតំហ្វេតាមីនគ្រីស្តាល់ប្រហែល១០៦គីឡូក្រាម នៅលើនាវា Legend Aquarius ដែលមានទង់ជាតិសិង្ហបុរី កំពុងឆ្លងកាត់ដែនទឹកនៃកោះ Riau របស់ឥណ្ឌូណេស៊ី មានគោលដៅនាំចូលប្រទេសអូស្រ្តាលី។ ប្រធានទីភ្នាក់ងារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឥណ្ឌូណេស៊ី លោក Marthinus Hukom បានឲ្យដឹងថា ជាលទ្ធផលនៃការសហការគ្នារវាងឥណ្ឌូណេស៊ីនិងសិង្ហបុរី និង តាមរយៈការជួយរាយការណ៍ពីសាធារណៈជន ជនជាតិឥណ្ឌាបីនាក់ដែលនៅលើកប៉ាល់នោះត្រូវបានចាប់ខ្លួន។...
ប្រធានថ្មីនៃក្រុមសារព័ត៌មានវិជ្ជាជីវៈឈានមុខគេរបស់ហុងកុងត្រូវបានបណ្ដេញចេញពីការងារនៅកាសែត The Wall Street Journal បន្ទាប់ពីនាងបានបដិសេធសំណើររបស់អ្នកគ្រប់គ្រងមិនដកខ្លួនចេញពីការបោះឆ្នោតជាអ្នកដឹកនាំ
អង្គការសហប្រជាជាតិបានឲ្យដឹងថា ស្ត្រី និងក្មេងស្រីហៃទីកំពុងប្រឈមមុខនឹងអំពើហឹង្សាគួរឱ្យព្រួយបារម្ភ រួមទាំងការគំរាមកំហែងចាប់រំលោភ នៅក្នុងជំរុំភៀសខ្លួនបណ្តោះអាសន្ន ដោសារតែការកើនឡើងនៃអំពើហិង្សារបស់ក្រុមក្មេងទំនើងនៅក្នុងប្រទេសនេះ។
រុស្ស៊ី និងអ៊ុយក្រែនបានធ្វើការផ្លាស់ប្តូរអ្នកទោសដ៏ធំលើកទីបីក្នុងរយៈពេល ៧សប្តាហ៍ចុងក្រោយនេះដោយមានអ្នកទោសសរុបចំនួន ១៩០ នាក់ត្រូវបានដោះលែងរវាងប្រទេសទាំងពីរ។