ថ្មីៗនេះមានករណីអគ្គិសភ័យជាច្រើនបន្តបន្ទាប់គ្នានៅក្នុងបណ្ដាប្រទេសអឺរ៉ុបដែលគាំទ្រអ៊ុយក្រែន ខណៈដែលប្រទេសទាំងនោះសង្ស័យថារុស្ស៊ីជាអ្នកនៅពីក្រោយក្នុងការប៉ុនប៉ងបង្កការរំខានដោយមិនប្រើកម្លាំងយោធា
យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើសាលារៀនមួយដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិផ្តល់ជម្រកដល់ជនប៉ាឡេស្ទីននៅកណ្តាលតំបន់ហ្គាហ្សា
មន្ត្រីសន្តិសុខកំពូលហ្វីលីពីនមួយរូបបានប្រកាសថាហ្វីលីពីននឹងនៅតែឈរជើងរបស់ខ្លួន ក្នុងជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូង។
ប៉ូលិសបង់ក្លាដែសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ ដើម្បីបំបែកក្រុមបាតុកររបស់និស្សិតសាកលវិទ្យាល័យ ដែលទាមទារឱ្យមានការដកប្រព័ន្ធកូតាការងារ ដែលនិស្សិតទាំងនោះថាមានការក្លែងបន្លំ ដើម្បីគាំទ្របេក្ខជនការងារដែលគាំទ្ររដ្ឋាភិបាល
ប្រធានាធិបតី ចូ បៃដិនបានប្រកាសកញ្ចប់ជំនួយថ្មីមានតម្លៃ២២៥លានដុល្លារដល់អ៊ុយក្រែនដែលរួមមានទាំងប្រព័ន្ធមីស៊ីល Patriot ដើម្បីពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែនទប់ទល់នឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី
ផលិតផលថ្នាំជក់គ្មានផ្សែងជាង ៦០០ គីឡូក្រាមត្រូវបានអាជ្ញាធររឹបអូសបានក្នុងអំឡុងប្រតិបត្តិការយៈពេលប្រាំមួយសប្តាហ៍នៅក្នុងសង្កាត់Little India ប្រទេសសិង្ហបុរី។
តៃវ៉ាន់ថា ខ្លួនកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នូវចលនាយោធារបស់ចិនបន្ទាប់ពីមានការកើនឡើងយន្តហោះចម្បាំងចូលរួមសមយុទ្ធជាមួយនាវាដឹកយន្តហោះខេត្តសានទុង របស់ចិនក្នុងសមយុទ្ធប៉ាស៊ីហ្វិក