Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង​ចាប់​ផ្ដើមបំពង​​សំឡេង​ឃោសនា​ឆ្លងព្រំដែន​ជាថ្មី ឆ្លើយតបចំពោះ​​ការ​បាញ់​បង្ហោះ​ប៉េងប៉ោង​យោងសំរាមរបស់​កូរ៉េ​ខាង​ជើង

បានផុស

នៅ

កូរ៉េខាងត្បូងបានចាប់ផ្តើមបំពងសំឡេងឃោសនា​សំដៅ​​ទៅកាន់ប្រទេសកូរ៉េខាងជើងឡើងវិញ ដើម្បីសងសឹកនឹងការបង្ហោះ​ប៉េងប៉ោងយោង​សំរាម​ចុង​ក្រោយ​​របស់កូរ៉េខាងជើង ដែលជាការបន្តនៃយុទ្ធសាស្ត្របែបសង្គ្រាមត្រជាក់ទៅវិញទៅមករវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ព័ត៌មាន AP នៅថ្ងៃទី ១៩ខែកក្កដា។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងត្បូងបានប្រើប្រាស់ឧបករណ៍បំពងសំឡេង ដើម្បីបន្លឺសំឡេងខ្លាំងៗ​ប្រឆាំងនឹងទីក្រុងព្យុងយ៉ាងនៅតាមព្រំដែនឡើងវិញកាលពីល្ងាចថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រ។ ការបំពងសំឡេង​ជាថ្មីនេះ គឺជាប្រតិកម្មទៅនឹងប្រទេសកូរ៉េខាងជើងដែលបានបង្ហោះ​ប៉េងប៉ោងយោង​សម្រាម​​​ចូល​ទឹក​ដឹកូរ៉េខាងត្បូង​កាលពីរសៀលថ្ងៃព្រហស្បតិ៍ ខណៈការបង្ហោះប៉េងប៉ោងបែបនេះ​កើត​ឡើង​​៧​លើក​​ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

កូរ៉េខាងត្បូង​ចាក់​ផ្សាយសំឡេង​​​ដំបូងមាន​រយៈ​ពេល​ប្រហែល​៤០ថ្ងៃ ខណៈខ្លឹមសារនៃការផ្សាយមិនត្រូវបានគេដឹងភ្លាមៗនោះទេ ប៉ុន្តែការចាក់ផ្សាយពីមុនកាលថ្ងៃទី៩ ខែមិថុនា រួមមានបទចម្រៀង K-pop ការព្យាករណ៍អាកាសធាតុ និងព័ត៌មានអំពី Samsung ដែលជាក្រុមហ៊ុនធំបំផុតរបស់កូរ៉េខាងត្បូង ក៏ដូចជាការរិះគន់ពីកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង ។

(រូបភាព៖ AP)

ការផ្សាយរបស់កូរ៉េខាងត្បូងអាចបង្កឱ្យមានការឆ្លើយតបដ៏ខឹងសម្បារពីកូរ៉េខាងជើង ខណៈប្រទេសនេះមានភាពរសើបខ្លាំងចំពោះការប៉ុនប៉ងពី​ខាងក្រៅណាមួយដើម្បីបំផ្លាញប្រព័ន្ធនយោបាយរបស់ខ្លួន។ កាលពីឆ្នាំ ២០១៥ នៅពេលដែលកូរ៉េខាងត្បូងចាប់ផ្តើមការផ្សាយសំឡេងខ្លាំងជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំមិនធ្លាប់មាន កូរ៉េខាងជើងបានបាញ់កាំភ្លើងធំឆ្លងកាត់ព្រំដែនដែលជំរុញឱ្យកូរ៉េខាងត្បូងបាញ់តបតវិញ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ២ ម៉ោង មុន

បទអត្ថាធិប្បាយ៖ រដ្ឋរ៉ាប់រងជូនរាស្រ្តទៅមើលព្រំដែន គឺដូចទៅនឹងសុភាសិតខ្មែរថា«មាសសុទ្ធមិនខ្លាចភ្លើង!»

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ១៥គ្រួសារ ដាក់បាវស៊ីម៉ង់ត៍រំលោភចូលឆ្នេរសមុទ្ទនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ស៊ុយអែត បិទការិយាល័យស្ថានទូតនៅកម្ពុជា ព្រោះត្រូវអភិវឌ្ឍន៍ រក្សាសន្តិភាពប្រទេសជិតខាងខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស៨នាក់ស្លាប់ ក្នុងពេលប៉ុនប៉ងឆ្លងកាត់ផ្លូវទឹកអង់គ្លេស

ព័ត៌មានជាតិ៥ ម៉ោង មុន

ថ្ងៃទី១៧ ខែកញ្ញា ជាខួប១ឆ្នាំការចុះ រមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម